ចោរលួចចូលផ្ទះដាក់ថ្នាំសណ្តំ យកអស់ទ្រព្យសម្បត្តិមួយចំនួនធំ នៅក្រុងប៉ៃលិន

(ប៉ៃលិន)៖ លោកជា ចាន់ឌិន ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ប្រាប់ភ្នាក់ងារ Fresh News នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នេះថា នៅថ្ងៃទី២៤ ខែសីហា​ម្សិលមិញនេះ ក្រុងប៉ៃលិនមានករណីចោរលួច ចូលផ្ទះដាក់ថ្នាំសណ្តំយកទ្រព្យសម្បត្តិ ប្រជាពលរដ្ឋអស់រលិញនៅក្នុងផ្ទះ តែសំណាងណាស់ម្ចាស់មិនរងរបួស។ ហេតុការណ៍នេះ កើតឡើងនៅចំណុច​ភូមិសួនអំពៅលិច សង្កាត់- ក្រុង-ខេត្តប៉ៃលិន។

លោកស្នងការបន្តថា ជនរងគ្រោះឈ្មោះ មីត សុផារី ​អាយុ៣១ឆ្នាំ ​និងប្តីឈ្មោះ ហាប់ ការីម អាយុ៥០ឆ្នាំ មុខរបរលក់ទិញត្បូង​ ហើយទ្រព្យសម្បត្តិបាត់បង់រួមមាន ប្រាក់ខ្មែរចំនួន ៥,០០០,០០០រៀល ប្រាក់ដុល្លា​៣៨០ដុល្លា ត្បូងឆ្នៃ​១០គ្រាប់ ​លោហៈធាតុពណ៌លឿង(ខ្សែ ក)៣ជីផ្លាកទីន កូនកាបូបលុយ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​១សន្លឹក។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ខាន់តែបាន៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា ជនសង្ស័យ២នាក់ បងប្អូនដោយសារតែអត់លុយចាយ ស្រាប់តែកើតគំនិតដើរលួចគាស់ផ្ទះគេលួចទ្រព្យសម្បត្តិ ក៏ត្រូវកម្លាំងនគរបាលចាប់វាយខ្នោះ កាលពីរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតនៅចំណុចផ្ទះជួល ភូមិព្រៃកំបុត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ឆោម វិផុន អាយុ២៣ឆ្នាំ និងប្អូនប្រុសទី២-ឈ្មោះ ឆោម វិផាហៅអាម៉ៅ អាយុ២១ឆ្នាំ រស់នៅគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ។ សមត្ថកិច្ចបាន​បន្តទៀតថា មុនពេលកើតហេតុកម្លាំងកំពុងដើរល្បាតតាមមូលដ្ឋានស្រាប់តែឃើញ ជនសង្ស័យ២នាក់ ជាបងប្អូនបង្កើត កំពុងធ្វើសកម្មភាពគាស់ផ្ទះជាក់ស្តែង និងយកទ្រព្យសម្បត្តិ​មួយចំនួន ក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនទាំង០២នាក់តែម្តង។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ស្ថិតក្រោមការសួរនាំ របស់សមត្ថកិច្ចដើម្បីចាត់ការបន្តទៀត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត