នារីជាមិត្ដស្រីពួននៅខាងក្រោម គ្រែសង្សារ ដើម្បីចង់ដឹងថាគេលួចក្បត់ឬអត់? លទ្ធផលពិតជាស្លុតចិត្ដ

កាលពីពេលកន្លងនេះ រឿងជីវិតស្នេហាមួយ ត្រូវបានអ្នកនៅក្នុងអ៊ិនធើណេត នាំគ្នាចែកចាយយ៉ាងច្រើន និងនាពេលនេះនៅតែមាន ការចាប់អារម្មណ៍នូវឡើយ ដែលឆ្លុះបញ្ចាំងពី នារីម្នាក់បានសម្រេចចិត្ដធ្វើ តេស្ដសាកល្បងស្នេហារបស់ខ្លួន ដើម្បីចង់ដឹងថា ទំនាក់ទំនងនាងនិងមិត្ដប្រុសល្អប៉ុណ្ណា ហើយប្រហែលជារឿងមួយនេះ អាចធ្វើឲ្យពួកគេទាំងពីរ ផ្ទុះសំណើចរួមគ្នាផងដែរ។

នៅក្នុងនោះ នាងចាប់ផ្ដើមសរសេរសំបុត្រទៅកាន់ មិត្ដប្រុសខ្លួន ដោយលើកឡើងថា ទំនាក់ទំនងពួកយើង បានដល់ទីបញ្ចប់ហើយ វាល្មមគ្រប់គ្រាន់សម្រាប់នាងហើយនាងយល់ថា គ្មានផ្លូវមួយណា ដែលនាងត្រូវបន្ដស្នេហាមួយនេះទៀតនោះទេ។ ជាក់ស្ដែងណាស់ អ្វីដែលនាងចង់បានពីមិត្ដប្រុសនាង គឺប្រតិកម្មគាត់ក្រោយពីការអានសំបុត្រនេះ មិនមែនជាការបែកគ្នាមែនទែននោះទេ។ ក្នុងគ្រានោះ នាងបានដាក់សំបុត្រនៅលើតុធ្វើការរបស់មិត្ដប្រុស ដោយយល់ថាគាត់នឹងប្រទះឃើញ និងដោយសារតែមិនចង់ខកខាន មើលពីប្រតិកម្មមិត្ដប្រុសខ្លួន នាងក៏ពួននៅខាងក្រោមគ្រែគេង ដើម្បីរង់ចាំមើល។

ជាចុងក្រោយ មិត្ដប្រុសនាង ពិតជាមកដល់ផ្ទះ និងបានអានសំបុត្រនោះមែន ដែលពិតជាធ្វើឲ្យនាងអន្ទះអន្ទែងរង់ចាំមើលជាខ្លាំង។ អ្វីដែលមិននឹកស្មានដល់នឹងត្រចៀក គឺមិត្ដប្រុសនាង បាននិយាយខ្សឹបៗ និងទូរស័ព្ទរកមនុស្សម្នាក់ ដែលក្នុងនោះ គាត់បាននិយាយតាមទូរស័ព្ទថា៖ សួស្ដី អូនសំឡាញ់! រវាងបង និងគេបានបញ្ចប់ហើយ នាងប្រហែលជាដឹងខ្លះៗថា បងលួចក្បត់ហើយ នាពេលនេះនាងចាកចេញពីជីវិតបងហើយ បងពិតជាសប្បាយរីករាយណាស់ បងឥលូវនេះមានសេរីភាពឡើងវិញហើយ បងនឹងសង្ឃឹមថា បានជួបអូនឆាប់ៗនេះ

យ៉ាងណាមិញ នាងពិតជាស្លុតចិត្ដជាខ្លាំង ថាតើមិត្ដប្រុសនាងអាចធ្វើរឿងនេះ បានដោយរបៀបណា? នាងពិតជាមិនយល់នោះទេ ហើយនាងបាននៅខាងក្រោមគ្រែនោះមួយសន្ទុះ ខណៈដែលមិត្ដប្រុសនាងកំពុងតែរៀបចំ និងប្រមូលឥវ៉ាន់ខ្លះៗ។ នៅពេលដែលមិត្ដប្រុសនាង ចាកចេញពីបន្ទប់ស្នាក់នៅ ទឹកភ្នែកនាងបានចាប់ផ្ដើមហូរចុះមក និងនាងបានវារចេញពីក្រោមគ្រែ ហើយនាងបានសម្លឹងមើលជុំវិញបន្ទប់ និងបានឃើញសំបុត្រឆ្លើយតបពីមិត្ដប្រុសនាងវិញ។ នាពេលនោះ នាងក៏ចាប់ផ្ដើមអានសំបុត្រយ៉ាងតឹងតែង ដែលក្រោយពីបញ្ចប់ការអាន នាងបែរជាមានអារម្មណ៍រអៀសខ្លួន និងពិតជាធូរស្រាលចិត្ដជាខ្លាំង។ តើនាងពិតជាល្ងង់ដល់ថ្នាក់នេះមែនទេ? ងាកមកមើលអត្ថន័យក្នុងសំបុត្រវិញ បានសរសេរឲ្យដឹងថា៖ ថ្ងៃក្រោយកុំលេងល្បិច ដាក់បងទៀត និងត្រូវដឹងឲ្យច្បាស់ថា ជើងរបស់អូនមិនត្រូវលៀនចេញពីក្រោមគ្រែនោះទេ បងឥលូវនេះទៅហាងលក់ទំនិញបន្ដិច ជួបគ្នាឆាប់ៗ អូនសំឡាញ់!

ដូចនេះត្រូវដឹងថា ប្រសិនជាអ្នកធ្វើតេស្ដលើនរណាម្នាក់ នោះអ្នកក៏នឹងអាចត្រូវបានគេ ធ្វើតេស្ដលើអ្នកវិញផងដែរ។

ចុះប្រិយមិត្ដណាខ្លះ ដែលធ្លាប់សាកល្បងធ្វើរឿងបែបនេះ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

នារីជាមិត្ដស្រីពួននៅខាងក្រោម គ្រែសង្សារ ដើម្បីចង់ដឹងថាគេលួចក្បត់ឬអត់? លទ្ធផលពិតជាស្លុតចិត្ដ
រូបតំណាង

  • នារីជាមិត្ដស្រីពួននៅខាងក្រោម គ្រែសង្សារ ដើម្បីចង់ដឹងថាគេលួចក្បត់ឬអត់? លទ្ធផលពិតជាស្លុតចិត្ដ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/25  Category:ក្នុងស្រុក