កម្លាំងនគរបាលតាមចាប់ខ្លូន ចោរលួចលុយនៅរោងចក្រ ក្នុងខេត្តកំពង់ស្ពឺ ជាង១៥ ម៉ឺនដុល្លារ ហើយរត់មកភ្នំពេញ (មានវីដេអូ)

(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងនគរបាល ខណ្ឌពោធិសែនជ័យ នៅវេលាម៉ោង ១១:២០នាទី ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ បានចាប់ខ្លួនជនសង្ស័យម្នាក់ ដែលបានលួចលុយ ជាង១៥ម៉ឺនដុល្លារ ពីរោងចក្រមួយកន្លែង នៅខេត្តកំពង់ស្ពឺ ហើយរត់មកទឹកដីខណ្ឌពោធិសែនជ័យ។

មន្រ្តីនគរបាល បានបញ្ជាក់ថា ជនសង្ស័យរូបនេះ បានលួចលុយ ជាង១០មម៉ឺនដុល្លារ និងលុយខ្មែរជិត ២០០លានរៀល។ ជនសង្ស័យមានឈ្មោះ វ៉ាន់ ចាន់ទុំ អាយុ៣៣ឆ្នាំ ស្រុកកំណើត នៅសង្កែទួលសង្កែ ខណ្ឌឫស្សីកែវ។

យ៉ាងណាក៏ដោយ សមត្ថកិច្ច នៅពេលនេះ កំពុងបន្តសួរនាំជនសង្ស័យរូបនេះ ហើយនឹងបញ្ជូនទៅខេត្តកំពង់ស្ពឺវិញ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា ស្រ្តីម៉ាស្សាចំនួន២នាក់ បានលួចលុយជនជាតិបរទេស​ ចូលម៉ាស្សាអស់ចំនួន៧០០ដុល្លារ ត្រូវសមត្ថកិច្ចធ្វើការឃាត់យកមកសួរនាំ កាលពីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ ស្ថិតនៅភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះ អ៊ុ​​ក និការ អាយុ២២ឆ្នាំស្នាក់នៅ និងធ្វើការនៅហាងម៉ាស្សាខាងលើ ហើយមានស្រុកកំណើតនៅស្រុកពាមរាំង ខេត្តព្រៃវែង និងទី២ឈ្មោះណាន រូស្សា អាយុ២២ឆ្នាំរស់នៅស្រុកពញាឮ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា នៅពេលភ្ញៀវជនជាតិបរទេសស្បែកខ្មៅ ចូលទៅម៉ាស្សា ហើយក៏បានលួចលុយជនបរទេសនោះ អស់ចំនួន៧០០ដុល្លារ។

ក្រោយពីជនបរទេសបានបាត់លុយ នៅហាងម៉ាស្សា គ្មានស្លាកយីហោ រួចក៏មកដាក់ពាក្យបណ្តឹងសមត្ថកិច្ច ធ្វើការឃាត់ខ្លួននារីម៉ាស្សា២នាក់នោះ មកប៉ុស្តិ៍ដើម្បីសួរនាំ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត