ប្រទេស​ថៃ​ចង់​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​គ្រឿងអលង្ការ​ប្រចាំ​អាស៊ាន

ប្រទេស​ថៃ ៖ លោក​បណ្ឌិត Gaetano Cavalieri ប្រធាន​សហព័ន្ធ​គ្រឿងអលង្ការ​ពិភពលោក បាន​លើក​ឡើង​ថា ប្រទេស​ថៃ​គួរ​ឈរជើង​ជា​ចំណុច​ចាប់ផ្តើម​ដំបូង​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម ផលិតកម្ម មជ្ឈមណ្ឌល​សេវាកម្ម​ត្បូង​មាន​តម្លៃ និង​គ្រឿងអលង្ការ​ប្រចាំ​អាស៊ាន ។

លោក Cavalieri និយាយ​ថា ៖ « សម្រាប់​ប្រទេស​ថៃ ស្ថានភាព​នៃ​ការ​ក្លាយជា​មជ្ឈមណ្ឌល​ត្បូង និង​គ្រឿងអលង្ការ​ដំបូង​ប្រចាំ​អាស៊ាន អាច​ជា​សំណើសុំ​ការ​លក់​តែ​មួយ​គត់​ដែល​ហួស​ពី​សមត្ថភាព » ។ លោក​បាន​ថ្លែង​សុន្ទរកថា​មួយ​ក្នុង​កិច្ច​ពិភាក្សា​អាហារ​ពេល​ល្ងាច ដែល​ធ្វើ​ឡើង​ដោយ​នាយកដ្ឋាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​គាំទ្រ​ដល់​ពិព័រណ៍​លើក​ទី​៥៨ ស្តី​ពី «​ត្បូង និង​គ្រឿងអលង្ការ​ក្រុង​បាងកក​» ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១១ កញ្ញា ខាង​មុខ​នេះ ។

មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល និង​អ្នកតំណាង​ឧស្សាហកម្ម បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​នេះ ដើម្បី​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ជា​ច្រើន​ជំរុញ​ឧស្សាហកម្ម​ថៃ​ឱ្យ​ចូល​ក្នុង​ឧស្សាហ​​កម្ម​លំដាប់​កំពូល​ទាំង​៣​របស់​ពិភពលោក ។

លោក Cavalieri បាន​ស្នើ​ឡើង​ថា ប្រទេស​ថៃ​គួរតែ​ក្លាយជា​ច្រក​ចេញចូល​ងាយស្រួល​ក្នុង​ការ​ធ្វើ​នាវាចរ​សម្រាប់​តំបន់​អាស៊ាន​ដ៏​ធំ ហើយ​ក៏​ជា​ប្រទេស​ដែល​មាន​កម្លាំង​ពលកម្ម​ធំ​ជាងគេ​បំផុត​ទី​៣​លើ​ពិភពលោក​ផង​ដែរ បន្ទាប់​ពី​ប្រទេស​ចិន និង​ឥណ្ឌា ។ ប្រទេស​ថៃ​មាន​សក្តានុពល និង​សមាសធាតុ​ជា​ច្រើន​ដើម្បី​បម្រើ​ជា​មជ្ឈមណ្ឌល​ត្បូង និង​គ្រឿងអលង្ការ​មួយ​របស់​ពិភពលោក ដើម្បី​បង្កើត​ទំនាក់ទំនង និង​ធ្វើ​ជា​ផ្លូវ​ចេញចូល​នៃ​ឧស្សាហកម្ម​ត្បូង និង​គ្រឿងអលង្ការ​របស់​ពិភពលោក ។

លោក Cavalieri ក៏​បាន​ណែនាំ​ដល់​ពាណិជ្ជករ​ត្បូង និង​គ្រឿងអលង្ការ​ក្នុង​ការ​កំណត់​សហរដ្ឋអាមេរិក គឺជា​ទីផ្សារ​គោលដៅ​ចម្បង​របស់​ពួក​គេ ដោយសារ​តែ​៥៥%​នៃ​ផលិតផល​ត្បូង​ពេជ្រ និង​ត្បូង​មាន​តម្លៃ ត្រូវ​បាន​គេ​ប្រើប្រាស់​នៅ​សហរដ្ឋអាមេរិក ។

លោក​បន្ថែម​ថា ដើម្បី​បំបែក​ខ្លួន​ចូល​ទៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន ពួក​គេ​ត្រូវ​តែ​បង្ហាញខ្លួន​ដោយ​ប្រុង​ប្រយ័ត្ន​នៅ​ក្នុង​លក្ខណៈ​ច្បាស់លាស់ មាន​រចនាសម្ព័ន្ធ​និង​ការ​សម្របសម្រួល ព្រមទាំង​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ដូច​ជា ពិព័រណ៍​ត្បូង និង​គ្រឿងអលង្ការ​ក្រុង​បាងកក​ផង​ដែរ ។

រំឭក​ដល់​កំណើន និង​មោទនភាព​ដ៏​រឹង​មាំ​កន្លង​មក​របស់​ថៃ​នៅ​ក្នុង​អាជីវកម្ម​គ្រឿងអលង្ការ​កាលពី​ឆ្នាំ​២០០៤ លោក Cavalieri បានឱ្យ​ដឹង​ថា សមាសធាតុ​ផ្សំ​សំខាន់​ទាំងអស់​មាននៅ​ទី​នេះ ដូច​ជា វត្ថុធាតុដើម ហេដ្ឋារចនាសម្ព័ន្ធ កម្លាំង​ពលកម្ម​មាន​ជំនាញ និង​សហគមន៍​សិក្សា​ពី​ត្បូង ។ លោក​និយាយ​ថា ៖ « ១២​ឆ្នាំ​ក្រោយមក ប្រទេស​ថៃ​មិន​ទាន់​សម្រេច​បាន​តាម​ការ​សន្យា​ដែល​មាន​ក្នុង​ឆ្នាំ​២០០៤ នៅឡើយ​ទេ ។ តើ​អ្នក​អាច​បង្កើន​សក្តានុពល​នេះ​ឬទេ ? និយាយ​ដោយ​ស្មោះត្រង់ ខ្ញុំ​គិត​ថា អ្នក​មិន​ទាន់​អាច​ធ្វើ​វា​បាន​ទេ»។

តាំងពី​ឆ្នាំ​២០០៤ ខណៈ​ប្រទេស​ថៃ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ក្របខ័ណ្ឌ​ទី​២​នោះ យ៉ាង​ហោច​ណាស់ បណ្តា​ប្រទេស​អាស៊ី​ចំនួន​៣ បាន​ដើរតួ​នាទី​ក្នុង​ពាណិជ្ជកម្ម​ពិភពលោក សំខាន់​ជាង​ទីក្រុង​បាងកក ។ ជាក់ស្តែង ហុងកុង គឺ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ទាំង​៣​នោះ ។ តែ​បច្ចុប្បន្ន​នេះ ទីក្រុង​បុ​ម​បៃ និង​ឌូ​បៃ ក៏​ត្រូវ​បាន​គេ​លើក​ឡើង​មក​និយាយ​ផង​ដែរ៕