ប្រទះឃើញ «ត្រីនាគ» ១គូរសាត់មកឆ្នេរសមុទ្រដែលកម្របានឃើញ

“ត្រីនាគ” ១គូ បានបណ្តែតខ្លួនតាមរលកទឹកសមុទ្រមកកាន់ឆ្នេរ និងហែលប្រលែងលេងជាមួយពួកភ្ញៀវទេសចរដែលកំពុងហែលទឹក ហាក់ដូចជាពួកវាមានបំណងចង់និយាយប្រាប់អ្វីមួយដល់ពួកគេ ។ សត្វនេះមើលទៅហាក់ដូចជាធ្លាប់បានប្រាស្រ័យស្និទ្ធស្នាល (សាំង) ជាមួយមនុស្សហើយ បានជាពួកវាពុំខ្លាចញញើចមនុស្សបែបនេះ ។

ជាមួយគ្នានោះដែរ អ្នកខ្លះមានជំនឿថា ការបង្ហាញខ្លួនរបស់ “ត្រីនាគ” ១គូនេះ គឺជាការនាំលាភសំណាង ដល់អ្នកដែលបានប៉ះ ឬ ឃើញវាផ្ទាល់ភ្នែក ។ ប៉ុន្តែ មតិភាគច្រើនច្រានចោលជំនឿនេះ ដោយអ្នកលេងហ្វេសប៊ុកម្នាក់លើកឡើងថាៈ “ស្អីជំនឿខ្វះការពិចារណាមែន! បើមិនខំរកស៊ី ធ្វើការ ដឹងតែដាច់ពោះស្លាប់ហើយ” ។ ទោះជាយ៉ាងណា នេះគ្រាន់តែជាទស្សនៈយល់ឃើញរបស់ពួកគេម្នាក់ប៉ុណ្ណោះ «នាំសំណាង ឬ មិនសំណាង» ស្រេចតែអ្នកគិត ៕`


Related Posts