សាវិន ហ្វីលីព ប្រកាស​សុំ​លុយ ពី​សប្បុរស​ជន​ម្នាក់១​ដុល្លារ ដើម្បី​យក​ទៅ​ជួយ​ជនពិការ​ម្នាក់ នៅ​មុខ​វាំង

(ភ្នំ​ពេញ)៖ ដោយមើលឃើញពីជីវិត នៃការតស៊ូរបស់​ជនពិការជើង ទាំងសងខាងម្នាក់ ដែលកំពុងប្រកបរបរអង្គុយ​ដាក់ជញ្ជីងថ្លឹង ដើម្បីរកលុយចិញ្ចឹមជីវិត ដោយការមិនលើកដៃសំពះសុំទាន ពីប្រជាពលរដ្ឋ ដែលបានធ្វើដំណើរទៅទស្សនាកំសាន្ត នៅមុខព្រះបរមរាជវាំងនោះ តារាសម្តែងប្រុសមានប្រជាប្រិយភាព លោក សាវិន ហ្វីលីព បានបង្ហាញពីទឹកចិត្តសរសើរ ចំពោះការតស៊ូ​ ពីសំណាក់ជនពិការម្នាក់នោះ ហើយថែមទាំងប្រកាសស្វែងរកជំនួយ ជួយឧត្ថម្ភដល់គាត់ ទៀតផង។

នៅលើបណ្តាញសង្គមហ្វេស​ប៊ុក របស់តារាសម្តែង និងជាប្រធានមូលនិធិ «កុមារសាវិនកម្ពុជា» កាលពី០១ម៉ោងមុននេះ បានបង្ហោះរូបភាពចំនួន៣សន្លឹក ភ្ជាប់ជាមួយការសរសេរថា «ខ្ញុំចង់ជួយបុរ​សពិការកំសត់ម្នាក់នេះ ហើយខ្ញុំសូមកោតសរសើរ ចំពោះបុរសពិការនេះ ទោះខ្លួនពិការមែន តែដាច់ខាតមិនព្រមលើកដៃសុំទានគេឡើយ គឺ គាត់សុខចិត្តប្រឹងរស់ ជាមួយរបរជញ្ជីងថ្លឹងចាស់មួយ នៅទល់មុខបរមរាជវាំង»។

លោក សាវិន ហ្វីលីព បានបន្តទៀតថា «គាត់(បុរសពិការ) ប្រាប់ខ្ញុំព្រឹកនេះថា ពេលខ្លះគាត់ដាច់បាយក៏មាន ហើយគាត់ឈ្មោះ ង៉ុយ សាន មានអាយុ៤៦ឆ្នាំ រស់នៅផ្ទះជួលនៅម្ដុំច្បារអំពៅ ហើយ​មានកូន៤នាក់ក្នុងបន្ទុក។ តើយើងអាចបរិច្ចាគក្នុងម្នាក់ត្រឹម១ដុល្លារ ដើម្បីធ្វើឲ្យជីវិត​របស់គាត់ផ្លាស់ប្ដូរ​បានអត់? ថ្ងៃស្អែកព្រឹក ខ្ញុំនឹងយកថវិការខ្លះ ទៅជូនគាត់!»។

ជាមួយគ្នានេះដែរ តារាសម្តែងលោក សាវិន ហ្វីលីព ក៏បានអំពាវនាវថា «សូមសប្បុរសជនក្នុង និ​ងក្រៅប្រទេ​ស​មេត្តាជួយគាត់ផង មើលទៅកែវភ្នែកគាត់ កំសត់ខ្លាំងណាស់។ អ្នកណាយល់អារម្ម​ណ៍មួយនេះ​ ?»។

ចំពោះសប្បុរសជន ដែលមានបំណងជួយ​អាចទំនាក់ទំនង តាមលេខលេ​ខទូរស័​ព្ទ​របស់លោក សាវិន ហ្វីលីព​ ០៨១ ៦៣ ៧៨ ៧៨ ឬ០១២ ៣៩ ១៣ ២១៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  បន្ទាប់ពីជូបគ្រោះថ្នាក់គាំងបេះដូង ដួលសន្លប់នៅកន្លែងហាត់ប្រាណមួយកន្លែង នៅភ្នំពេញ​ហើយត្រូវបានក្រុមគ្រួសារបញ្ជូន ទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត កាលពីព្រលប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនោះ រហូតមកទល់ពេលនេះ ស្ថាន​ភាពតារា​សម្តែ​ង​ លោ​ក សាវិន ហ្វីលីព បានវិលត្រឡប់មករកស្ថានភាពដើមវិញហើយ គ្រាន់តែ​មិនទាន់ស្រួល​ខ្លួន១០០​ភាគរយ​។

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាប្រុសសកម្ម លើការងារមនុស្សធម៌ លោក សាវិន ហ្វី​លីព បានសរសេរបញ្ជាក់ កាលពីមួយម៉ោងមុននេះថា« ខ្ញុំឆ្លងផុតពីគ្រោះថ្នាក់ ដល់ជីវិតហើយ។ អ​រគុណចំពោះការបារម្មណ៍ របស់ Fans បងប្អូនមិត្តភក្តិ និងក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត ដែលបានជួយជីវិតខ្ញុំ..! ប្រសិនបើខ្ញុំ យឺតពេលតែ១០នាទីទៀតជីវិតខ្ញុំ និងត្រូវបពា្ចប់ព្រោះសម្ពា​ធឈាម បានបុកឡើង រហូត​ដល់១​៩ ។ ចង្វាក់បេះដូងរបស់ខ្ញុំ បានរលត់ឈឹងប្រៀបដូចទ្បាន រលត់ម៉ាស៊ីនកាលពីយប់មិញ!»។

បន្ថែមលើនេះ លោក សាវិន ហ្វីលីព បានប្រាប់ Khmertalking ឲ្យដឹងដោយខ្លីទៀតថា «​ពេល​នេះ​ខ្ញុំ​​បាន​ដឹងខ្លួនវិញហើយ។ ម្យ៉ាងទៀត ខ្ញុំមិននឹកស្មានថា ខ្លួនឯងអាចឆ្លងផុតគ្រោះ​ថ្នាក់ ដល់​ជីវិ​ត​បែបនេះទេ!»។

សូមបញ្ជាក់ថា តារាសម្តែង និងជាប្រធានមូលនិធិ «កុមារសាវិនកម្ពុជា» ដ៏មានប្រជាប្រិយភាពលេចធ្លោ តា​មរយៈសកម្មភាព​​មនុស្សធម៌ លោក សាវិន ហ្វីលីព កាលពីល្ងាចថ្ងៃទី១៨ខែសីហាឆ្នាំ២០១៦នេះ បានជួបហេតុកា​រ​ណ៍​​គ្រោះ​ថ្នាក់ គាំងបេះដូងដួលសន្លប់ នៅកន្លែងហាត់ប្រាណមួយកន្លែង ហើយត្រូវ​បានក្រុមគ្រួ​សា​រ​​បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត។ ប៉ុន្តែរហូតមកទល់ពេ​លនេះ ស្ថានភាព​ជំងឺ​​របស់លោក បានធូស្បើយខ្លះហើយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload