Bale ​ចង់​លើក​ពាន​ UCL ​​​​លើក​ទី​៣​ជាមួយ​ Real នៅ​ស្រុក​កំណើត

Gareth Bale ​​ខ្សែ​បម្រើ​ឆ្នើម​ក្រុម​ Real Madrid បាន​បង្ហើប​ប្រាប់​ថា ខ្លួន​មាន​ក្ដី​ស្រមៃ​មួយ​គឺ​ចង់​លើក​ពាន​ UEFA Champions League ​លើក​ទី​៣​ជាមួយ​​ក្រុម​ស្ដេច​ស​ នៅ​ស្រុក​កំណើត​នា​រដូវ​កាល​នេះ។

 

Bale ​ចង់​លើក​ពាន​ UCL ​​​​លើក​ទី​៣​ជាមួយ​ Real នៅ​ស្រុក​កំណើត

Gareth Bale លើកពាន UCL នៅកីឡដ្ឋាន San Siro ប្រទេស​អ៊ីតាលីរដូវកាលមុន

 

កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ​ ធ្លាប់​ឈ្នះ​ពាន​កំពូល​អឺរ៉ុប​នេះ​២​ដង​មក​ហើយ តាំង​ពី​ផ្ទេរ​ពី​ក្លឹប​ Tottenham Hotspur ទៅ​ក្លឹប​ស្ដេច​ស​កាល​ឆ្នាំ​២០១៣ ​ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​លើ​លោក ពោល​គឺ​ធ្លាប់​ឈ្នះ​កាល​រដូវ​កាល​២០១៣-១៤ ​និង​រដូវ​កាល​​មុន​២០១៥-១៦។ យ៉ាងណាមិញ​សម្រាប់​ UEFA Champions League ​វគ្គ​ផ្ដាច់ព្រ័ត្រ​រដូវ​កាល​​២០១៦-១៧​នេះ​ នឹង​ត្រូវ​ធ្វើ​នៅ​កីឡដ្ឋាន​ Principality ​ទីក្រុង​ Cardiff ប្រទេស​វែល ដែល​ជា​ស្រុក​កំណើត​របស់​ Bale តែ​ម្ដង។

 

Bale ​ចង់​លើក​ពាន​ UCL ​​​​លើក​ទី​៣​ជាមួយ​ Real នៅ​ស្រុក​កំណើត

កីឡដ្ឋាន Principality ប្រទេសវែល សម្រាប់ប្រកួតផ្តាច់ព្រ័ត្រ UCL ឆ្នាំ២០១៧

 

តារា​ឆ្នើម​ជម្រើស​ជាតិ​វែល​រូប​នេះ​ បាន​និយាយ​ថា៖ “នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​ផ្ទេរ​មក​ Real Madrid…​គឺ​ដើម្បី​លេង​ UEFA Champions League និង​ឈ្នះ​ពាន​ UEFA Champions League។ ការ​ដែល​ពាន​​ UEFA Champions League វគ្គ​ផ្ដាច់ព្រ័ត្រ​ធ្វើ​ឡើង​​នៅ​ស្រុក​កំណើត​របស់​ខ្ញុំ​ វា​ជា​កម្លាំង​ចិត្ត​ដ៏​​ធេង​មួយ​សម្រាប់​ខ្ញុំ”៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror