បែប​ធ្លាយ​រូបថត ខៀវ សានសាណា ថត Pre-wedding

ថ្មី​ៗ​នេះ​មាន​ការ​លេច​ធ្លាយ​រូបថត​ពិធី​ការិនី​ល្បី​ឈ្មោះ ខៀវ សានសាណា កំពុង​ថត  Pre-wedding សម្រាប់​ត្រៀម​ថ្ងៃ​មង្គលការ​​នា​ពេល​ខាង​មុខ។

 

បែប​ធ្លាយ​រូបថត ខៀវ សានសាណា ថត  Pre-wedding

 

បើ​តាម​អ្នក​ដែល​ស្និទ្ធ​នឹង​តារា​ស្រី​កូន ២ ខាង​លើសុំ​មិន​បង្ហាញ​អត្តសញ្ញាណ​ម្នាក់​បាន​ឲ្យ​ដឹង​ថា ​ថ្ងៃនេះ​ពិធី​ការិនី​មាន​វោហារស័ព្ទ​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ​រូប​នេះ​ពិតជា​បាន​ថត​រូប​ត្រៀម​សម្រាប់​មង្គលការ​ជាមួយ​ស្វាមី​ជនជាតិ​អូស្ត្រាលី​មែន។ ក្នុង​នោះ​ដែរ​មាន​រូបភាព​ពីរ​សន្លឹក​ដែល​បង្ហោះ​ដោយ​ស្ត្រី​ម្នាក់​ឈ្មោះ samphors.sarim បាន​បង្ហោះ​រូប​តារា​រាង​តូច​ច្រឡឹង និង​​បុរស​បរទេស​​ស្ថិត​ក្នុង​​ស្លៀក​សំលៀកបំពាក់​បុរាណ​ខ្មែរ​ឈុត “​ព្រះថោង​តោង​ស្បៃនាង​នាគ”​ ថា “Photos shoot for pre- wedding Sansana Top & Seraj Sutton so happy for you oun “។

 

បែប​ធ្លាយ​រូបថត ខៀវ សានសាណា ថត  Pre-wedding

 

អ្នក​ស្និទ្ធ​ខាង​លើ​បាន​បន្ថែម​ទៀត​ថា​សម្រាប់​មង្គលការ​វិញ​គឺ​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ ០៨ តុលា ឆ្នាំ ២០១៦ ខាង​មុខ​នេះ​នៅ​សណ្ឋាគារ  Le Royal  ដែល​អនាគត​ស្វាមី​ទី​២ របស់​នាង​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ ថា Seraj Sutton ធ្វើការ​នៅ​ក្រុមហ៊ុន Herbalife Cambodia។

 

អំបាញ់​មិញ​នេះ Sabay ​បាន​ព្យាយាម​​ទូរសព្ទ​ទៅ​សួរ​បញ្ជាក់​សាមី​ខ្លួន ខៀវ សានសាណា តែ​នាង​បាន​​ប្រាប់​​ថា​ សុំ​មិន​​​ឆ្លើយ​តប​អ្វី​ច្រើន​ឡើយ​ដោយ​ពោល​ពាក្យ​ខ្លី​ថា៖ “ពេល​នេះ​ខ្ញុំ​សុំ​មិន​និយាយ​អ្វី​ច្រើន​ឡើយ​ណា​អូន ព្រោះ​ពេល​នេះ​បង​រវល់​ពេល​ទំនេរ​ចាំ​បង​តេ​ទៅ​វិញ”៕

 

បែប​ធ្លាយ​រូបថត ខៀវ សានសាណា ថត  Pre-wedding

 

អត្ថបទ៖ទ្រី រ៉ាវី
រូបភាព៖ Facebook samphors.sarim