ប្រាក់ មុន្នី​ឧ​ត្ត​ម, ហួយ ផល្លី​ន ជួយ​ឲ្យ​ស្វាយរៀង​សងសឹក​បានសម្រេច និង​ឡើងឈរ​លេខ​រៀង​ទី៤ និពន្ធដោយ : សឿន វណ្ណឌេត       August-25-2016, 1:30 pm         227

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប្រាក់ មុន្នី​ឧ​ត្ត​ម, ហួយ ផល្លី​ន ជួយ​ឲ្យ​ស្វាយរៀង​សងសឹក​បានសម្រេច និង​ឡើងឈរ​លេខ​រៀង​ទី៤ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម ប្រាក់ មុន្នី​ឧ​ត្ត​ម និង​ខ្សែបម្រើ​កណ្តាល ហួយ ផល្លី​ន បាន​ជួយ​ឲ្យ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​សងសឹក​បានសម្រេច និង​ឡើងទៅ​ឈរ​លេខ​រៀង​ទី៤ ក្រោយពី​ពួកគេ​រក​គ្រាប់​បាល់​ជ័យជម្នះ ៣-២ លើ​ភ្នំពេញ​ក្រោ​ន​ក្នុង​ការប្រកួត​ពានរង្វាន់​លី​ក​កំពូល​កម្ពុជា​នៅលើ​ទឹកដី​របស់ខ្លួន​កាលពី​ម្សិលមិញ។

ទីបំផុត​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​អាច​ជម្រះបញ្ជី​ចាស់​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន​បានសម្រេច​នៅលើ​ទឹកដី​របស់ខ្លួន បន្ទាប់ពី​មាន​ការជួយ​សម្រេច​គ្រាប់​បាល់​ពី​សំណាក់​ខ្សែប្រយុទ្ធ ប្រាក់ មុន្នី​ឧ​ត្ត​ម ២គ្រាប់ និង​កីឡាករ ហួយ ផល្លី​ន ១គ្រាប់ ក្នុងការ​ប្រកួត​ពានរ​ង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ២០១៦ កាលពី​ម្សិលមិញ។

គ្រាប់​បញ្ចូល​ទី២គ្រាប់​របស់ ប្រាក់ មុន្នី​ឧ​ត្ត​ម នៅ​ចំ​ថ្ងៃ​ប្រារព្ធ​ខួបកំណើត២២ឆ្នាំ និង១គ្រាប់​ទៀត​របស់ ហួយ ផល្លី​ន មិន​ត្រឹមតែ​ជួយ​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​អាច​យកឈ្នះ ៣-២ លើ​ភ្នំពេញ​ក្រោ​ន​ប៉ុណ្ណោះ​ទេ លើសពីនេះ​ជួយ​ឲ្យ​ក្រុម​នេះ​ឡើងទៅ​ឈរ​លេខ​រៀង​ទី៤ ក្នុង​តារាង​នៃ​ពានរង្វាន់​លី​ក​កំពូល​កម្ពុជា​ដោយមាន២៨ពិន្ទុ​ថែមទៀត​ផង។  ចំណែក២គ្រាប់​របស់​ភ្នំពេញ​ក្រោ​នស​ម្រេច​ដោយ​កីឡាករ កែវ សុខ​ផេង និង កុក បូរី​ស ម្នាក់១គ្រាប់។

លទ្ធផល ៣-២ នេះ​បានធ្វើ​ឲ្យ​ក្រុម​ភ្នំពេញ​ក្រោ​ន​ដែល​ឈរ​ក្នុង​លេខ​រៀង​ទី៤ធ្លាក់​ទៅ​ឈរ​លេខ​រៀង​ទី៥ ដោយមាន២៨ពិន្ទុ ទោះបី​ពិន្ទុ​នេះ​ស្មើ​ជាមួយ​ស្វាយរៀង​ក៏ដោយ ប៉ុន្តែ​ចាញ់​គ្រាប់​បាល់​ចំណេញ​របស់​ព្រះខ័ន​រាជ​ស្វាយរៀង។ ជំនួប​នៅលើ​ទឹកដី​ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី២៤ ខែសីហា ម្សិលមិញ​នេះ​ជាការ​ប្រកួត​បញ្ចប់​រដូវ​កាល​របស់​ភ្នំពេញ​ក្រោ​ន ខណៈ​ស្វាយរៀង​នៅសល់​មួយ​ប្រកួត​ជាមួយ​វេ​ស្ទើ​ន​ភ្នំពេញ៕