រញ្ជួយ​ដី​ខ្លាំង​6,8​រី​ស្ទ័​រ​នៅ​ភូមា​តុល្យការ​ដំបូង​ស្លាប់​60​នាក់

ការ​រញ្ជួយ​ដី​មួយ​មាន​កម្លាំង​ដល់​ទៅ​៦,៨​រី​ស្ទ័​រ កើត​មាននៅ​ភាគ​ខាងកើត​ភូមា​កាលពី​ថ្ងៃ​ទី​២៤ សីហា វេលា​ម៉ោង​២១​ម៉ោង​ក្នុងស្រុក ដោយ​តាម​តុល្យការ​ដំបូង​ៗ​ថា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៦០​នាក់ ហើយ​វត្ត​បុរាណ​ដល់​ទៅ​១៩០​រង​ការ​បំផ្លាញ ។

ការ​រញ្ជួយ​ដី​នោះ​ញ័រ​រង្គើ​ដល់​ប្រទេស​ចិន វៀតណាម រហូត​ដល់​ក្រុង​បាងកក ស្ថិត​នៅ​ឆ្ងាយ​ពី​ចំណុចកណ្តាល​ដល់​ទៅ​ជាង​៨០០​គ​.​ម​។ អគារ​ជា​ច្រើន​ត្រូវរ​លំបាក់ ហើយ​អាជ្ញាធរ​ភូមា​គិត​ថា​ចំនួន​អ្នក​ស្លាប់​នឹង​មាន​ច្រើន​ជាង​នោះ​ឆ្ងាយ ។

ចំណុចកណ្តាល​នៃ​ការ​រញ្ជួយ​ដី​នោះ​ដែល​កើត​មាន​ក្នុង​ជម្រៅ​ប្រមាណ​១០​គ​.​ម ស្ថិត​នៅ​ជិត​ព្រំដែន​ថៃ និង​ឡាវ គឺ​ចម្ងាយ​៩០​គ​.​ម ខាងជើង​ឈៀង​រ៉ៃ និង​២៣៥​គ​.​ម ពី​ឈៀង​ម៉ៃ ៕