ស្លាប់​ម្នាក់​ព្រោះ​លេង​ ​Pokemon Go​ ​ពេល​បើកបរ​

ជន​រង​គ្រោះ​ម្នាក់​ស្លាប់​ ​និង​ម្នាក់​រង​របួស​ធ្ងន់​ក្រោយ​តៃកុង​ឡាន​ដឹក​ទំនិញ​មួយ​គ្រឿង​បើក​ជ្រុល​ចង្កូត​​បុក​ទាំង​កំរោល​ ​ខណៈ​ដែល​អ្នក​បើកបរ​រូប​នោះ​កំពុង​លេង​ ​Pokemon Go។

 

ស្លាប់​ម្នាក់​ព្រោះ​លេង​ ​Pokemon Go​ ​ពេល​បើកបរ​

 

ករណី​នេះ​បាន​កើត​ឡើង​ក្នុង​ទីក្រុង​ ​Tokushima​ ​ប្រទេស​ជប៉ុន​ ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ ​២៤​ ​សីហា​ ​ហើយ​ភ្លាម​ៗ​នោះ​ប៉ូលិស​ក៏​បាន​ឃាត់​ខ្លួន​អ្នក​បើកបរ​ខាង​លើ។ ករណី​នេះ​ជា​លើក​ទី​មួយ​សម្រាប់​ប្រទេស​ជប៉ុន​ដែល​មាន​មនុស្ស​បាត់បង់​ជីវិត​បណ្តាល​មកពី​លេង​ ​Pokemon Go។

 

អ្នក​នាំ​ពាក្យ​របស់​ ​Niantic​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​ ​Pokemon Go​ ​បាន​សម្ដែង​ការ​រំលែកទុក្ខ​ហើយ​បាន​លើកឡើង​ថា​ ពួក​គេ​តែងតែ​ណែនាំ​ឲ្យ​អ្នក​លេង​ទាំង​អស់​បង្កើន​នូវ​ក្ដី​ប្រុង​ប្រយ័ត្ន​ពេល​លេង​ហ្គេម​មួយ​នេះ។ អ្នក​នាំ​ពាក្យ​ដដែល​បន្ថែម​ ​Niantic​ ​នឹង​បញ្ចេញ​មុខងារ​ពិសេស​សម្រាប់​ ​Pokemon Go ដែល​បង្ហាញ​នូវ​ផ្ទាំង​អាសន្ន​មិន​ឲ្យ​លេង​ហ្គេម​នេះ​ពេល​បើកបរ៕

 

អាន​បន្ត​ ​៖​ ដឹង​តម្លៃ MacBook Air និង Pro មួយ​ទឹក​សល់​ប៉ុន្មាន​?

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​channelnewsasia​