Cech៖ “Arsenal នឹង​ឈប់​​​ធ្លាក់​វគ្គ១៦ក្រុម​ UCL ត្រឹម​រដូវ​កាល​នេះ”

Petr Cech បាន​និយាយ​ថា​ Arsenal នឹង​បញ្ចប់​ការ​មិន​អាច​ឆ្លង​ផុត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៅ​កម្មវិធី​ Champions League ត្រឹម​រដូវ​កាល​នេះ ហើយ​នឹង​ប្រជែង​យក​ពាន​ដទៃ​ទៀត។

 

Cech៖ “Arsenal នឹង​ឈប់​​​ធ្លាក់​វគ្គ១៦ក្រុម​ UCL ត្រឹម​រដូវ​កាល​នេះ”

 

ការ​លើក​ឡើង​ដូច្នេះ​របស់​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​សញ្ជាតិ​ឆេក​ដោយ​សារ​តែ​ក្រុម​របស់​គេ​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ Champions League ៦​រដូវ​កាល​ជាប់​ៗ​គ្នា​ ដោយ​ថ្វី​ដៃ​ Barcelona ២ដង, Bayern Munich ២ដង, Monaco និង​ AC Milan។

 

ក្រោយ​ចាញ់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ទល់​នឹង​ Barcelona ក្នុង​ឆ្នាំ​ ២០០៦ ក្រុម​របស់​លោក​ Arsene Wengerធ្លាប់​ឆ្លង​ដល់​វគ្គ​៨​ក្រុម​ចុងក្រោយ​២ដង​ និង​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ម្ដង​ក្នុង​ឆ្នាំ២០០៩​ ហើយ​ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក ពួកគេ​តែងតែ​ទើរ​ត្រឹម​ ១៦​ចុងក្រោយ​ជា​និច្ច។

 

Arsenal ​ក្នុង​នាម​ជា​ក្រុម​រង​ជើង​ឯក​ Premier Leagueស្ថិត​នៅ​លំដាប់​ទី​២​ក្នុង​ការ​ចាប់​ឆ្នោត​ចែក​ពូល​ Champions League យប់​នេះ​ដែល​រៀប​ចំ​ឡើង​ដោយ​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប។ របៀប​នៃ​ការ​បែង​ចែក​ពូល​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ជួប​ក្រុម​ខ្លាំង​មួយ​ក្នុង​ចំណោម Real Madrid, Barcelona, Bayern Munich, Juventus, Benfica, Paris Saint-Germain និងCSKA Moscow៕

 

Cech៖ “Arsenal នឹង​ឈប់​​​ធ្លាក់​វគ្គ១៦ក្រុម​ UCL ត្រឹម​រដូវ​កាល​នេះ”

 

Cech៖ “Arsenal នឹង​ឈប់​​​ធ្លាក់​វគ្គ១៦ក្រុម​ UCL ត្រឹម​រដូវ​កាល​នេះ”

 

Cech៖ “Arsenal នឹង​ឈប់​​​ធ្លាក់​វគ្គ១៦ក្រុម​ UCL ត្រឹម​រដូវ​កាល​នេះ”

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Mirror