ប៉េអឹម​ខេត្ត​ព្រះសីហនុ ឡោមព័ទ្ធ​ចាប់​អ្នកញៀន​នឹង​ល្បែង ហ្គេម​បាញ់​ត្រី​ចំនួន​៩​នាក់​(​ឆែក​ទឹកនោម​មាន​សា​ធាតុ​ថ្នាំញៀន​៧​នាក់​)

ខេត្តព្រះសីហនុ៖ មនុសស្សចំនួន៩នាក់ ត្រូវបានកម្លាំងកងរាជអាវុអហត្ថ មន្ទីរយុត្តិធម៌ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួន ខណៈចុះបង្ក្រាបទូរហ្គេមបាញ់ត្រីអត់ច្បាប់អនុញ្ញាតមួយកន្លែងដែលពួកគេកំពុងលេងភ្លេចគិតពីសុខទុក្ខ និងជីវភាពក្នុងគ្រួសារ។ ការចុះឡោមព័ទ្ធក្រសោបទីតាំងល្បែងល្មើសនេះធ្វើឡើង កាលពីវេលាម៉ោង១៤ និង៤០នាទី រសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្រុម១៦ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

IMG-20160824-WA0018

លោកវរសេនីយ៍ត្រី ឆេងវុទ្ធី ប្រធានមន្ទីរយុត្តិធម៌បានបញ្ជាក់ថា ប្រតិប័ត្តការនេះ ដឹកនាំដោយលោក រស់ សារាំ ព្រះរាជអាជ្ញារង ដោយកម្លាំងកងរាជអាវុអហត្ថ នៃមន្ទីរយុត្តិធម៌ដឹកនាំដោយរូបលោកផ្ទាល់បានការបង្ក្រាបទូរហ្គេមបាញ់ត្រីអត់ច្បាប់អនុញ្ញាត១កន្លែង ដោយឃាត់ខ្លួនបានមនុស្សចំនួន០៩នាក់ ក្នុងនោះរួមមាន អ្នកមើលការខុសត្រូវចំនួន២នាក់៖ ទី១-ឈ្មោះ សរ រតនៈ ភេទប្រុស អាយុ២៧ឆ្នាំ ទី២ឈ្មោះចាន់ ចន ភេទប្រុស អាយុ៣៨ឆ្នាំ និងម្ចាស់ផ្ទះម្នាក់ឈ្មោះ ម៉េង សុង ហាក់ ភេទ ប្រុស ។

ជាមួយគ្នានោះឃាត់ខ្លួនអ្នកលេងហ្គេមបាញ់ត្រីបានចំនួន៦នាក់ផ្សេងទៀតរួមមាន៖ ទី១ ឈ្មោះ អុល ម៉ៅ ភេទប្រុស អាយុ២៣ឆ្នាំ ទី-២ ឈ្មោះ អឿន ម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ-ទី៣ឈ្មោះ កែវ សែ ភេទប្រុស អាយុ៣២ឆ្នាំ ទី-៤ ឈ្មោះ សឿងសីហា ភេទប្រុស អាយុ១៨ឆ្នាំ ទី-៥ ឈ្មោះ ប៉ោនចាន់ធូ ភេទប្រុស អាយុ២១ឆ្នាំ ទី-៦ ឈ្មោះ សោម. តាប់ ភេទប្រុស អាយុ២៥ឆ្នាំ។ នឹងដកហូតវត្ថុតាងបានរួមមាន៖ ទូរហ្គេមបាញ់ត្រីចំនួន២ទូរ-កៅអីអង្គុយមូលចំនួន១០កៅអី-ទូរស័ព្ទដៃចំនួន៥គ្រឿង-ចង្កោមសោរទូរហ្គេចំនួន ២-ប្រាក់ចំនួន៤១៩.៥០០៛-រួមជាមួយសម្ភារៈមួយចំនួនទៀត។ ក្រោយពីបានឃាត់ខ្លួនបញ្ជូនទៅនៅការិយាល័យជំនាញកងរាជអាវុអហត្ថ ខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរនិងពិនិត្យទឹកនោមឃើញថាក្នុងចំណោម៩នាក់៧នាក់បានប្រើប្រាស់នៅសារធាតុញៀន។

បច្ចុប្បន្នជនសង្ស័យទាំង៩នាក់ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្តកំពុងក៍សាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការទៅតាមនិតិវិធីច្បាប់៕ សមុទ្រខៀវ

IMG-20160824-WA0017