អ្នក​ពន្លត់​អគ្គីភ័យ​​​​​​​រលាក​ឆេះ​​មុខ​ចំណាំ​លែង​បាន​​ ទទួល​​​មុខ​​ស្ទើរ​ដូច​ដើម​វិញ

​លោក​ Patrick Hardison ​​រស់​នៅ​រដ្ឋ​មីស៊ីស៊ីពី សហរដ្ឋអាមេរិក ត្រូវ​បាន​គេ​​ឲ្យ​ងារ​ជា​វីរបុរស ក្រោយ​​​​ព្យាយាម​ជួយ​សង្គ្រោះ​​​​​ស្ត្រី​ម្នាក់​ក្នុង​ហេតុការណ៍​​​ភ្លើង​​ឆេះ​ផ្ទះ​ចល័ត​មួយ​​កាល​ពី​ឆ្នាំ​ ២០១៥ តែ​​ត្រូវ​ភ្លើង​​​ឆេះ​​​រលាក​មុខ​មាត់​​​​​​​​​ខ្លួន​ឯង​មើល​លែង​ស្គាល់​​ដូច​​មនុស្ស​​​ពិភព​ក្រៅ និង​​ធ្វើ​ឲ្យ​ក្មេង​ៗ​ភ័យ​ខ្លាច រួម​ទាំង​កូន​ៗ​របស់​គាត់​ផង។​

 

អ្នក​ពន្លត់​អគ្គីភ័យ​​​​​​​រលាក​ឆេះ​​មុខ​ចំណាំ​លែង​បាន​​ ទទួល​​​មុខ​​ស្ទើរ​ដូច​ដើម​វិញ
​​​
ពេល​នេះ​​ Patrick ទទួល​បាន​​ជីវិត​របស់​គាត់​​​ត្រឡប់​​ដូច​មុន​វិញ​ហើយ ​បន្ទាប់​ពី​​​វះកាត់​មុខមាត់​​​អស់​ជា​ច្រើន​លើក​ច្រើន​សា។ គាត់​​ក្លាយ​ជា​មនុស្ស​ធម្មតា​ អាច​ដើរ​តាម​​ទី​សាធារណៈ​​ ​ដោយ​មិន​ឲ្យ​នរណា​ម្នាក់​ភ័យខ្លាច។

 

បុរស​វ័យ​​ ​៤២​ឆ្នាំ​​​​ កូន​​៥នាក់​​រូប​នេះ​​​និយាយ​ទាំង​​ទឹក​មុខ​រីករាយ​ថា “​​​​​គ្រប់​គ្នា​​អាច​ក្រឡេក​មើល​ខ្ញុំ ​​និង​ប្រាប់​រឿង​​អ្វី​កំពុង​កើត​ឡើង​។ ​​ខ្ញុំ​បាន​​​ក្លាយ​ជា​ឪពុក​គេ​ដូច​​​ធម្មតា​វិញ​ទាំង​មិន​ដែល​​នឹក​ស្មាន​ដល់”។ ​​​​
​​​​​​​​​​

​លោក​វេជ្ជបណ្ឌិត​​​ Rodriguez ​រស់​នៅ​ទីក្រុង​ញីវយ៉ក​ដឹក​នាំ​បុគ្គលិក​ជាង​១០០​នាក់​ផ្សេង​​ទៀត​​​​​ ធ្លាប់​បាន​វះកាត់​​​​​​ប្ដូរ​ស្បែក​​មុខ​​​​ឲ្យ​ Patrick ​​រយៈពេល​​​​ ២៦​ម៉ោង​​​​​​ ពី​​​សាកសព​​បុរស​ម្នាក់​​ដែល​ជួប​គ្រោះ​ថ្នាក់​​ចរាចរណ៍​​​​ស្លាប់​កាល​ពី​​ខែ​​​សីហា​ ឆ្នាំ​​ ២០១៥ ​និង​​កែប្រែ​​ប៉ះប៉ូវ​បន្តិច​ម្ដងៗ​រហូត​បាន​មុខ​មាត់​ដូច​បច្ចុប្បន្ន​នេះ។

 

​លោក​ ​Rodriguez បន្ត​​ថា “​​យើង​​​​​​ភ្ញាក់ផ្អើល​​​​មែនទែន​​ ពេល​បាន​មុខមាត់​​របស់​ Patrick មក​វិញ ដែល​​​ជា​​រឿង​ហួស​ការ​រំពឹង​ទឹក​របស់​ពួក​យើង”។

 

ចំណែក Patrick​ ខ្លួន​ឯង​​​ក៏​​​សម្ដែង​អារម្មណ៍​​​​​​​​សាទរ​​ចំពោះ​ការ​កែប្រែ​នេះ​ដែរ “​​​ខ្ញុំ​បាន​គិត​​​អស់​រយៈពេល​ជា​យូរ​​​​​​​​​​​​ថា ​ខ្ញុំ​នឹង​​​​​​​លែង​បាន​មើល​ថែ​គ្រួសារ​​របស់​ខ្ញុំ​​​មិនខាន​ ក្រោយ​រង​របួស​ធ្ងន់ធ្ងរ​។​ ​ខ្ញុំ​​មិនដែល​ស្រមៃ​​ថា ​ខ្ញុំ​បាន​​អង្គុយ​​​​​​​នៅ​ទីនេះ​ឡើយ​ ​​បន្ទាប់​ពី​​​​វះកាត់​​​​មុខ​រួច​”៕

 

អ្នក​ពន្លត់​អគ្គីភ័យ​​​​​​​រលាក​ឆេះ​​មុខ​ចំណាំ​លែង​បាន​​ ទទួល​​​មុខ​​ស្ទើរ​ដូច​ដើម​វិញ

 

អ្នក​ពន្លត់​អគ្គីភ័យ​​​​​​​រលាក​ឆេះ​​មុខ​ចំណាំ​លែង​បាន​​ ទទួល​​​មុខ​​ស្ទើរ​ដូច​ដើម​វិញ

 

 

អ្នក​ពន្លត់​អគ្គីភ័យ​​​​​​​រលាក​ឆេះ​​មុខ​ចំណាំ​លែង​បាន​​ ទទួល​​​មុខ​​ស្ទើរ​ដូច​ដើម​វិញ

 

អ្នក​ពន្លត់​អគ្គីភ័យ​​​​​​​រលាក​ឆេះ​​មុខ​ចំណាំ​លែង​បាន​​ ទទួល​​​មុខ​​ស្ទើរ​ដូច​ដើម​វិញ

 

អ្នក​ពន្លត់​អគ្គីភ័យ​​​​​​​រលាក​ឆេះ​​មុខ​ចំណាំ​លែង​បាន​​ ទទួល​​​មុខ​​ស្ទើរ​ដូច​ដើម​វិញ

 

អ្នក​ពន្លត់​អគ្គីភ័យ​​​​​​​រលាក​ឆេះ​​មុខ​ចំណាំ​លែង​បាន​​ ទទួល​​​មុខ​​ស្ទើរ​ដូច​ដើម​វិញ

 

អ្នក​ពន្លត់​អគ្គីភ័យ​​​​​​​រលាក​ឆេះ​​មុខ​ចំណាំ​លែង​បាន​​ ទទួល​​​មុខ​​ស្ទើរ​ដូច​ដើម​វិញ

 

 

ចុចអាន៖ អ្នក​ពន្លត់​អគ្គីភ័យ​​ថត​រូប​​​ជា​មួយ​កូន​ឆ្កែ​ដាក់​ក្រប​​ប្រតិទិន​លក់​យក​ប្រាក់​​ជួយ​មន្ទីរ​ពេទ្យ​​កុមារ​

ចុចអាន៖ ​កត្តា​៥​​យ៉ាង​​អាច​បណ្ដាល​​​ឲ្យ​ឡាន​មាន​អគ្គីភ័យឆាបឆេះ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ New York Daily