ហ្វាន ពីងពីង នៅតែជាតារាស្រីដែលមានតម្លៃខ្លួនកប់ពពករបស់ចិន

6 Videos


កាលពីពេលថ្មីៗនេះ ទស្សនាវដ្ដី «Forbes» បានបង្ហាញឈ្មោះកំពូលតារាស្រីទាំង ១០ រូប ដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតលើសាកលលោក ហើយក្នុងនោះគេបានឃើញ តារាស្រី Fan Bingbing ស្ថិតលើតារាងលេខរៀងទី ៥ ក្នុងចំណោមតារាស្រីទាំង ១០ រូប ។

ហ្វាន ពីងពីង នៅតែជាតារាស្រីដែលមានតម្លៃខ្លួនកប់ពពករបស់ចិន

ស្រីស្អាត Fan Bingbing បានបង្ហាញខ្លួននៅក្នុងពិភពហូលីវូដជាច្រើនរឿងរួចមកហើយហើយក្នុងនោះរឿងដែល Fan Bingbing បានបង្ហាញភាពអស្ចារ្យ ជាមួយសម្រស់ដ៏ស្អាតរបស់ខ្លួន គឺរឿង «X-Men: Days of Future Past» (ឆ្នាំ ២០១៤) ។ Fan Bingning គឺជាតារាស្រីដ៏មានប្រជាប្រិយភាពខ្លាំងបំផុត និង មានតម្លៃខ្លួនរហូតដល់ ១៧ លានដុល្លារអាមេរិកនៅក្នុងរឿង « Skiptrace» និង «Lady of the Dynasty and League of Gods» ។

ហ្វាន ពីងពីង នៅតែជាតារាស្រីដែលមានតម្លៃខ្លួនកប់ពពករបស់ចិន

តារាស្រីដែលមានតម្លៃខ្ពស់ទាំង ១០ រូបនេះ មានដូចជា ៖ ១០. លោកស្រី Deepika Padukone មានតម្លៃខ្លួន ១០ លានដុល្លារ ៩. នាង Mila Kunis មានតម្លៃខ្លួន ១១ លានដុល្លារ៨. លោកស្រី Julia Roberts មានតម្លៃខ្លួន ១២ លានដុល្លារ ៧. អ្នកស្រី Amy Adams មានតម្លៃខ្លួន ១៣.៥ លានដុល្លារ ៦. អ្នកស្រី Charlize Theron មានតម្លៃខ្លួន ១៦.៥ លានដុល្លារ ៥. នាង Fan Bingbing មានតម្លៃខ្លួន ១៧ លានដុល្លារ ៤. នាង Jennifer Aniston មានតម្លៃខ្លួន ២១ លានដុល្លារ ៣. នាង Scarlett Johansson មានតម្លៃខ្លួន ២៥ លានដុល្លារ ២. អ្នកស្រី Melissa McCarthy មានតម្លៃខ្លួន ៣៣ លានដុល្លារ និង លេខ ១ គឺនាង Jennifer Lawrence ដែលមានតម្លៃខ្លួន ៤៦ លានដុល្លារ ។

ហ្វាន ពីងពីង នៅតែជាតារាស្រីដែលមានតម្លៃខ្លួនកប់ពពករបស់ចិន

គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះនាង Fan Bingbing គឺជាតារាស្រីតែម្នាក់គត់របស់ចិនដីគោកដែលបានស្ថិតក្នុងបញ្ជីតារាស្រីទាំង ១០ ដែលមានតម្លៃខ្លួនខ្ពស់ជាងគេលើសាកលលោក ៕

( ប្រភព ៖ សៀងហៃអ៊ីស ) កុសល

ហ្វាន ពីងពីង នៅតែជាតារាស្រីដែលមានតម្លៃខ្លួនកប់ពពករបស់ចិនហ្វាន ពីងពីង នៅតែជាតារាស្រីដែលមានតម្លៃខ្លួនកប់ពពករបស់ចិនហ្វាន ពីងពីង នៅតែជាតារាស្រីដែលមានតម្លៃខ្លួនកប់ពពករបស់ចិន