ដើរទៅដាស់ឱ្យងើប ​ប៉ះអង្រឹង​រឹងក្រញ៉ង់ទៅហើយ

ក្រុង​តា​ខ្មៅ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កាល​វេលា​ម៉ោង​០៦ និង​២៤​នាទី​ព្រឹក​ថ្ងៃ​ទី​​២៥ សីហា ២០១៦ ស្ថិត​នៅ​ត្រង់​ចំណុច​ក្នុង​ការដ្ឋាន​សំណង់​ខុន​ដូ ក្នុងភូមិ​តា​ក្តុល​ត្បូង សង្កាត់​តា​ក្តុល ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មាន​ករណី​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ស្លាប់ក្នុងអង្រឹង​ ដែល​ហេតុការណ៍​នេះ​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ជួប សុ​ផាត អាយុ​៥៣​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន ស្នាក់​នៅ​ការដ្ឋាន​សំណង់​ក្នុងភូមិ​ខាងលើ ។

បើ​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ​ចាប សំឡូត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ (​ត្រូវជា​កូនបង្កើត​សព​) បានឱ្យ​ដឹង​ថា ជា​រៀង​រាល់​ល្ងាច មុន​ពេល​ហូប​បាយ ឪពុក (​ជន​រង​គ្រោះ​) តែងតែ​ទិញ​ស្រាថ្នាំ​យក​មក​ហូប​កន្លះ​លី​ត្រ​ជា​ប្រចាំ ។ លុះ​នៅ​ល្ងាច​ថ្ងៃ​ទី​២៤ សីហា ជន​រង​គ្រោះ​បាន​ទិញ​ស្រា​ថ្នាំផឹក​ដូច​សព្វដង ដោយ​អង្គុយ​ផឹកស្រា​ជាមួយ​ឈ្មោះ​មីង យ៉ា​ន ធ្វើការ​ជាមួយ​គ្នា ហើយ​និង​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​ជាមួយ​គ្នា​ទៀត ។

នៅ​ពេល​ផឹកស្រា​អស់ ជន​រង​គ្រោះ​ក៏​ចូល​ទៅ​ដេក​នៅ​ក្នុង​អង្រឹង​ដូច​សព្វដង ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២៥ សីហា ឈ្មោះ​មីង យ៉ា​ន​ដដែល​បាន​ទៅ​ដាស់​ជន​រង​គ្រោះ ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​បាន​ដេក​ស្លាប់​ក្នុង​អង្រឹង​បាត់​ទៅ​ហើយ ។ បន្ទាប់​មក ក៏​បាន​រាយ

ការណ៍​​ជូន​សមត្ថកិច្ច​ចុះ​​មក​ពិនិត្យ​សាកសព ។ ក្រោយ​ការ​ពិនិត្យ​របស់​ជំនាញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់ ដោយសារ​ជំងឺ​ខ្យល់​.គរ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត មន្ត្រី​អនុរក្សពន្ធ​នាគារ​ នៃមណ្ឌលកែប្រែទី៤​ (ម៤)​ ស្រុកភ្នំក្រវាញ​ ។​ ហេតុការណ៍​នេះ​ មានការភ្ញាក់ផ្អើលនៅម៉ោង៦៖៣០នាទី​ ថ្ងៃទី​១៣​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៦​ នៅចំណុចមណ្ឌលកែប្រែទី៤​ ស្ថិតក្នុងភូមិប្រហស្ថក្បាល​ ឃុំផ្ទះរុង​ ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​ ។​

លោក​អនុសេនីយ៍ឯក ចាន់​ សុខា​ មេបញ្ជាការអាវុធហត្ថស្រុកភ្នំក្រវាញ​ បានប្រាប់ភ្នាក់ងារ​ Fresh​ News​ ឲ្យដឹងមុននេះថា​៖​ បុរសដែលដេកស្លាប់នោះ​ មានឈ្មោះ​ ហែម​ ទិត្យ ភេទប្រុស​ អាយុ​ ៣៣ឆ្នាំ​ មុខរបរមន្ត្រីអនុរក្សពន្ធនាគារ​ នៃមណ្ឌលកែប្រែទី៤​ ពោធិ៍សាត់​ (ម៤) ទីកន្លែងកំណើតភូមិ​ត្រពាំងព្រីង​ ឃុំត្រពាំងថ្លុង​ ខេត្តត្បូងឃ្មុំ​។​

លោកអនុសេនីយ៍ឯក​បានបន្តថា​ ក្រោយទទួលបានព័ត៌មាន​ កម្លាំងមូលដ្ឋាន​ រួមជាមួយអាជ្ញាធរស្រុក​ និង​ កម្លាំងជំនាញនៃ ការិយាល័យបច្ចេកទេសខេត្ត​ បានចុះទៅដល់កន្លែងកើតហេតុ​ ហើយបានពិនិត្យសាកសពឃើញថា​ បុរសខាងលើស្លាប់ដោយសារជំងឺគាំងបេះដូង​ ក្នុងទម្ងន់​ ៦០គីឡូក្រាម​ ដោយមិនមែនជារឿងឃាតកម្មអ្វីនោះឡើយ​ ។​

ក្រោយពេលពិនិត្យរួច​ សមត្ថកិច្ចបានប្រគល់សាកសព​ ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីយ៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ដើរទៅដាស់ឱ្យងើប ​ប៉ះអង្រឹង​រឹងក្រញ៉ង់ទៅហើយ

ដើរទៅដាស់ឱ្យងើប ​ប៉ះអង្រឹង​រឹងក្រញ៉ង់ទៅហើយ

ដើរទៅដាស់ឱ្យងើប ​ប៉ះអង្រឹង​រឹងក្រញ៉ង់ទៅហើយ

ដើរទៅដាស់ឱ្យងើប ​ប៉ះអង្រឹង​រឹងក្រញ៉ង់ទៅហើយ

ដើរទៅដាស់ឱ្យងើប ​ប៉ះអង្រឹង​រឹងក្រញ៉ង់ទៅហើយ