ក្តៅ​​ៗ! ​​​​សមត្ថកិច្ច​​ឃាត់​​ជនសង្ស័យ​ម្នាក់​ពី​បទ​​លួច​លុយ​រោងចក្រ​ជាង​​១៥​ម៉ឺន​ដុល្លារ​​​

រាជធានីភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង ១១:២០នាទី ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ បានចាប់ខ្លួនជនសង្ស័យម្នាក់ ដែលបានលួចលុយ ជាង១៥ម៉ឺនដុល្លារ ពីរោងចក្រមួយកន្លែង នៅខេត្តកំពង់ស្ពឺ ហើយរត់មកទឹកដីខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលបានលួចលុយជាង១០ម៉ឺនដុល្លារ និងលុយខ្មែរជិត២០០លានរៀលនេះ មានឈ្មោះ វ៉ាន់ ចាន់ទុំ អាយុ៣៣ឆ្នាំ ស្រុកកំណើត នៅសង្កែ ទួលសង្កែ ខណ្ឌឫស្សីកែវ ហើយបច្ចុប្បន្នសមត្ថកិច្ចបានកំពុងបន្តសួរនាំជនសង្ស័យរូបនេះ ដើម្បីរៀបចំកំណត់ហេតុនិងបញ្ជូនសំណុំរឿងទៅតុលាខេត្តកំពង់ស្ពឺ។ ព៏ត៌មានបន្ថែមនឹងជម្រាបជូននាពេលបន្តិចទៀតនេះ!
ក្តៅ​​ៗ! ​​​​សមត្ថកិច្ច​​ឃាត់​​ជនសង្ស័យ​ម្នាក់​ពី​បទ​​លួច​លុយ​រោងចក្រ​ជាង​​១៥​ម៉ឺន​ដុល្លារ​​​

ក្តៅ​​ៗ! ​​​​សមត្ថកិច្ច​​ឃាត់​​ជនសង្ស័យ​ម្នាក់​ពី​បទ​​លួច​លុយ​រោងចក្រ​ជាង​​១៥​ម៉ឺន​ដុល្លារ​​​

ប្រភព៖ kqube

  • ក្តៅ​​ៗ! ​​​​សមត្ថកិច្ច​​ឃាត់​​ជនសង្ស័យ​ម្នាក់​ពី​បទ​​លួច​លុយ​រោងចក្រ​ជាង​​១៥​ម៉ឺន​ដុល្លារ​​​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/25  Category:ជីវិតនិងសង្គម
Tags: