វៀតណាមទទួលបាន១៤,៤ពាន់លានដុល្លារសហរដ្ឋអាមេរិកពីការវិនិយោគផ្ទាល់ពីបរទេសក្នុងរយៈពេល៨ខែដំបូង

វៀតណាមទទួលបាន១៤,៤ពាន់លានដុល្លារសហរដ្ឋអាមេរិកពីការវិនិយោគផ្ទាល់ពីបរទេសក្នុងរយៈពេល៨ខែដំបូង

ដោយយោងទៅតាមស្ថិតិថ្មីបានឱ្យដឹងថា ការវិនិយោគផ្ទាល់ពីបរទេសរបស់វៀតណាមដែលមានចំនួន១៤,៤ពាន់លាន ដុល្លារសហរដ្ឋអាមេរិកត្រូវបានចុះបញ្ជីនៅក្នុងគម្រោងថ្មី និងគម្រោងដែលមានស្រាប់នៅក្នុងប្រទេសវៀតណាមក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំនេះ។

តួលេខនេះបានកើនឡើង៨ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍របស់ក្រសួងផែនការ និងវិនិយោគបានឱ្យដឹងថា គម្រោងថ្មីចំនួន ១.៦១៩គម្រោងត្រូវបានផ្តល់អាជ្ញាប័ណ្ណ អំឡុងពេលនេះដោយក្នុងនោះមានមូល ធនចំនួន៩,៧៩ពាន់លានដុល្លារពោលគឺ កើនឡើង២៤,៣ភាគរយបើធៀបនឹងឆ្នាំ មុន។

លើសពីនេះទៅទៀតនោះទឹកប្រាក់ ចំនួន៤,៥៧ពាន់លានដុល្លារសហរដ្ឋអាមេរិកផ្សេងទៀតត្រូវបានដាក់បញ្ចូលទៅក្នុងគម្រោងប្រតិបត្តិការណ៍ជាច្រើន។ តែតួលេខ នេះគឺធ្លាក់ចុះ១៦,៣ភាគរយបើធៀបនឹងឆ្នាំមុន។

របាយការណ៍នេះបានបន្ថែមទៀតថា ការចំណាយទៅលើការវិនិយោគផ្ទាល់ពី បរទេសកើនឡើង៩ភាគរយដល់៩,៨ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងរយៈពេលនេះ។
វិស័យឧស្សាហកម្មនិងការកែច្នៃបានទាក់ទាញការវិនិយោគផ្ទាល់ដ៏ធំបំផុតចំនួន ១០,៥៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ពោលស្មើនឹង ៧៣ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេសសរុបរបស់វៀតណាម។

វិស័យអចលនទ្រព្យបានជាប់ចំណាត់ថ្នាក់ទី២ដែលមានចំនួន៨៣៦លានដុល្លារសហរដ្ឋអាមេរិកពោលគឺកើនឡើង៦ភាគរយបន្ទាប់មកគឺវិស័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រចំនួន៦២២,៣ពាន់លានដុល្លារ សហរដ្ឋអាមេរិកពោលគឺស្មើនឹង៤,៣ភាគរយ ។

ចាប់ពីខែមករាដល់ខែសីហាកូរ៉េខាងត្បូងបានបន្តឈានមុខគេនៅក្នុងការវិនិយោគផ្ទាល់ពីបរទេសរបស់វៀតណាមគឺ មានចំនួន ៤,៨ពាន់លានដុល្លារសហរដ្ឋអាមេរិកស្មើនឹង៣៣,៤ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេសដែលបានចុះបញ្ជីនៅក្នុងប្រទេសនេះ។ បន្ទាប់មកគឺសិង្ហបុរីមាន១,៦៨ពាន់លានដុល្លារសហរដ្ឋអា មេរិកស្មើនឹង១២ភាគរយ ខណៈដែលជប៉ុនជាប់ចំណាត់ថ្នាក់ទី៣ដែលមានចំនួន ១,៤៦ពាន់លានដុល្លារសហរដ្ឋអាមេរិក ឬស្នើនឹង ១០ភាគរយ។
កំពង់ផែភាគខាងជើងនៃទីក្រុង Hai Phong ទទួលបានការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេបំផុតចំនួន២ពាន់លានដុល្លារសហរដ្ឋអាមេរិក បន្ទាប់មកគឺកំពងផែនៅក្នុងខែត្រចំនួនពីរគឺខេត្ត Dong Nai (១,៥៩ពាន់លានដុល្លារសហរដ្ឋអាមេរិក) និងខេត្ត Binh Duong(១,៣៨ពាន់លាន ដុល្លារសហរដ្ឋអាមេរិក) ៕ រ័ត្ន

ប្រភព៖ Nokorwatnews

  • វៀតណាមទទួលបាន១៤,៤ពាន់លានដុល្លារសហរដ្ឋអាមេរិកពីការវិនិយោគផ្ទាល់ពីបរទេសក្នុងរយៈពេល៨ខែដំបូង已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/25  Category:ជីវិតនិងសង្គម
Tags: