មកពីលក់បន្លែអង្គុយរាប់លុយ នៅកំពង់ទូកដរ ត្រូវគូជម្លោះកាប់ត្រូវក្បាល ២ពូថៅ

ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវគេកាប់ ចំនួន ២ពូថៅ ពេលកំពុងអង្គុយរាប់លុយ នៅកំពង់ទូកដរ បណ្តាលឲ្យរងរបួសធ្ងន់ រួចហើយជនបង្ក បានគេចខ្លួនបាត់ កាលពីវេលាម៉ោង ១៦និង៣០ នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅកំពង់ដររបស់ឈ្មោះ សួ ស៊ីម ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ហើយគេសង្ស័យ ជនបង្កនិងជនរងគ្រោះ ធ្លាប់មានទំនាស់ ពាក្យសំដីនិងគ្នា។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ខន ម៉ារ៉េន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាកសិករ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល បានរងរបួសក្បាល ចំនួន ០២កន្លែង ហើយចំណែកជនសង្ស័យ មានឈ្មោះ ជិន ប្រុស ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅ ភូមិ ឃុំជាមួយគ្នា កំពុងរត់គេចខ្លួន។ មុនពេលកើតហេតុ ជនរងគ្រោះឆ្លងទូកដរ របស់ឈ្មោះ សួ ស៊ីមយកបន្លែមកលក់ នៅត្រើយខាងលិច លុះពេលលក់អស់ ជនរងគ្រោះអង្គុយរាប់លុយ ស្រាប់តែជនសង្ស័យ កាន់ពូថៅមកកាប់ ជនរងគ្រោះចំក្បាល បណ្តាលឲ្យរងរបួសតែម្តង៕
មកពីលក់បន្លែអង្គុយរាប់លុយ នៅកំពង់ទូកដរ ត្រូវគូជម្លោះកាប់ត្រូវក្បាល ២ពូថៅ

មកពីលក់បន្លែអង្គុយរាប់លុយ នៅកំពង់ទូកដរ ត្រូវគូជម្លោះកាប់ត្រូវក្បាល ២ពូថៅ

ប្រភព៖ watphnom

  • មកពីលក់បន្លែអង្គុយរាប់លុយ នៅកំពង់ទូកដរ ត្រូវគូជម្លោះកាប់ត្រូវក្បាល ២ពូថៅ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/25  Category:ជីវិតនិងសង្គម
Tags: