នាំក្មួយស្រីខាងប្រពន្ធ ទៅបេះផ្ការនៅភ្នំបៃតង ហើយចាប់រំលោភ រហូតបានសម្រេច

នាំក្មួយស្រីខាងប្រពន្ធ ទៅបេះផ្ការនៅភ្នំបៃតង ហើយចាប់រំលោភ រហូតបានសម្រេច

ខេត្តកំពង់ស្ពឺ ៖ បុរសល្មោភកាមម្នាក់ ត្រូវកម្លាំងនគរបាល ស្រុកភ្នំស្រួច ធ្វើការឃាត់ខ្លួន កាលពីវេលាថ្ងៃត្រង់ ទី២៤ ខែសីហា ឆ្នាំ២០១៦ ដោយសារនាំ ក្មួយស្រីខាងប្រពន្ធ អាយុទើបតែ ១១ឆ្នាំ ទៅបេះផ្ការ នៅលើភ្នំគិរីរម្យ ហើយមានឱកាសល្អ ក៏បានចាប់រំលោភ រហូតបានសម្រេច។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន ឈ្មោះ ស៊ឿន រ៉ា អាយុ ៣១ឆ្នាំ មុខរបរបេះផ្ការលក់ មានទីលំនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ជាបុរសមានប្រពន្ធ និងកូនចំនួន ៣នាក់ផងដែរ ដោយឡែកក្មេងស្រីរងគ្រោះ ត្រូវជាក្មួយស្រី ខាងប្រពន្ធ ជនសង្ស័យ។ មុនពេលកើតហេតុ ជនសង្ស័យ បានដឹកក្មេងស្រីរងគ្រោះ ទៅបេះផ្កា នៅចំណុចភ្នំបៃតង លើឧទ្យានជាតិគីរីរម្យ ហើយបានធ្វើសកម្មភាព រំលោភបានសំរេច ក៏ត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួនតែម្តង៕

ប្រភព៖ watphnom

  • នាំក្មួយស្រីខាងប្រពន្ធ ទៅបេះផ្ការនៅភ្នំបៃតង ហើយចាប់រំលោភ រហូតបានសម្រេច已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/25  Category:ជីវិតនិងសង្គម
Tags: