មនុស្ស​១២​នាក់​ស្លាប់ ព្រោះ​តែ​អាកាស​ធាតុ​ក្តៅ​ខ្លាំង​ពេក ​នៅ​តំបន់​ឆ្នេរ​ចក្រ​ភព​អង់​គ្លេស

មនុស្ស​១២​នាក់​ស្លាប់ ព្រោះ​តែ​អាកាស​ធាតុ​ក្តៅ​ខ្លាំង​ពេក ​នៅ​តំបន់​ឆ្នេរ​ចក្រ​ភព​អង់​គ្លេស

(ឡុងដ៍)៖ អ្នកដើរកម្សាន្តតាមឆ្នេរខ្សាច់ ០៥នាក់ទៀតហើយ បានបាត់បង់ជីវិត ដែលជាហេតុនាំឲ្យមនុស្សស្លាប់ ក្នុងសប្តាហ៍នេះដោយសារតែអាកាសធាតុក្តៅបំផុត ប្រចាំឆ្នាំកើនឡើងដល់ ១២នាក់ នៅតំបន់ឆ្នេរភាគនិរតីនៃ ចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០១៦។

អំឡុងពេលនៃចុងខែសីហានេះ គឺជាទិវាវិស្សមកាលដ៏សប្បាយរីករាយ ហើយទាំងសិស្ស និងបុគ្គលិកសាលារៀន នានាបាននាំគ្នាទៅកម្សាន្តនៅតំបន់ឆ្នេរ ដើម្បីគេចចេញពីអាកាសធាតុក្តៅក្នុងទីក្រុង ប៉ុន្តែវាបែរជាបណ្តាលឲ្យមនុស្ស មួយចំនួនបាត់បង់ជីវិត ដោយសារតែការហាលថ្ងៃហួសកម្រិត ខណៈសីតុណ្ហភាពកើនឡើងដល់ ៣៤អង្សាសេ។

អាជ្ញាធរអង់គ្លេស ធ្លាប់ចេញសេចក្តីព្រមាន ដល់ប្រជាជនទូទៅកន្លងមកហើយ ពីការកម្សាន្តបែបហាលថ្ងៃនៅតំបន់ឆ្នេរ ត្រូវតែមានការគិតគូអំពីសុវត្ថិភាព ជាពិសេសត្រូវគិតពីគម្លាតរវាងទឹកសមុទ្រ និងទីតាំងឆ្នេរដែលពួកគេត្រូវហាលថ្ងៃ។ គួរបញ្ជាក់ថា មនុស្សស្លាប់ភាគច្រើន គឺមានវ័យចំណាស់ ហើយជាក់ស្តែងសាកសពបុរសពីរនាក់ ត្រូវបានគេប្រទះឃើញ នៅឆ្នេរ Camber Sands នៃតំបន់ឆ្នេរភាគអាគ្នេយ៍ចក្រភពអង់គ្លេស ដែលមានអាកាសធាតុក្តៅខ្លាំងជាងគេ។

ចំពោះមូលហេតុ នៃការស្លាប់ជាក់លាក់នោះ នៅមិនទាន់មានការបញ្ជាក់ពីផ្នែកសុខាភិបាលនោះឡើយ ប៉ុន្តែបុរស០៥ នាក់ ដែលទើបតែស្លាប់នៅថ្ងៃពុធនោះ ត្រូវបានគេពិនិត្យឃើញថា ទំនងជាបានទទួលរងភាពខ្សោះទឹក និងអស់កម្លាំងខ្លាំង ទើបដាច់ខ្យល់ស្លាប់តែម្តង។ ប៉ូលិសបានធ្វើការណែនាំប្រជាជន ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ប៉ុន្តែមិនមែនការបិទឆ្នេរនោះទេ ដោយសារតែវាមិនមែន ជាករណីនៃអំពើឃាត ឬហិង្សាអ្វីឡើយ៕

ប្រភព ៖ khmertalking

  • មនុស្ស​១២​នាក់​ស្លាប់ ព្រោះ​តែ​អាកាស​ធាតុ​ក្តៅ​ខ្លាំង​ពេក ​នៅ​តំបន់​ឆ្នេរ​ចក្រ​ភព​អង់​គ្លេស已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/25  Category:កំសាន្ត
Tags: