UN កំពុង​រៀប​ចំ​ទណ្ឌ​កម្ម ទុក​ដាក់​លើ​កូរ៉េ​ខាងជើង​បន្ថែម​ទៀត ប៉ុន្តែ​មិន​ដឹង​ថា នឹង​មាន​ប្រសិទ្ធ​ភាព ឬ​ក៏​អ​ត់​

UN កំពុង​រៀប​ចំ​ទណ្ឌ​កម្ម ទុក​ដាក់​លើ​កូរ៉េ​ខាងជើង​បន្ថែម​ទៀត ប៉ុន្តែ​មិន​ដឹង​ថា នឹង​មាន​ប្រសិទ្ធ​ភាព ឬ​ក៏​អ​ត់​

(ញូយ៉ក)៖ ក្រោយការបាញ់មីស៊ីល SLBM ចេញពីនាវាមុជទឹកបានសម្រេច និងការប្រកាសជោគជ័យធំធេងពីប្រទេស កូរ៉េខាងជើងនោះ វាក៏ជាពេលដែលក្រុមប្រឹក្សា សន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) ត្រូវរៀបចំកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីទណ្ឌកម្មបន្ថែមទៀត ដែលនឹងឆ្លើយតបចំពោះ ទង្វើទីក្រុងព្យុងយ៉ាងនេះដែរ។ នេះបើតាមការចេញ ផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន យ៉ុនហាប់ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហាឆ្នាំ២០១៦។

ការរៀបចំកិច្ចប្រជុំបន្ទាន់ ខាងលើនេះ គឺបានកើតឡើងក្រោយពីមានការស្នើសុំពីសំណាក់ប្រទេស កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក ទៅកាន់អគ្គរាជទូតម៉ាឡេស៊ីប្រចាំ UN លោក Ramlan Bin Ibrahim ដែលជាប្រធាននៅក្នុង កិច្ចប្រជុំខាងលើនេះ។ លោក Ramlanh បានបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខទាំងមូល បានសម្តែងការថ្កោលទោស ចំពោះសកម្មភាព កូរ៉េខាងជើងរួចទៅហើយ ដែលមានន័យវាត្រូវបានរង់ចាំ តែការសម្រេចចេញជាសេចក្តីថ្លែងការណ៍ ជាផ្លូវការ ដើម្បីថ្កោលទោសកូរ៉េខាងជើង តែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ សមាជិកទាំង ១៥ប្រទេសត្រូវការកិច្ចពិភាក្សា និងសម្រេចរួមគ្នាក្នុងការដាក់ទណ្ឌកម្មបន្ថែមទៅលើ កូរ៉េខាងជើង តាមសំណើពីសហរដ្ឋអាមេរិក ជប៉ុន និង កូរ៉េខាងត្បូង។ ជុំវិញបញ្ហានេះអគ្គលេខាធិការលោក បាន គីមូន ក៏បានលើកឡើងផងដែរថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ទោះបីជាប្រភេទណាក៏ដោយ គឺជាការរំលោភទៅលើ ដំណោះស្រាយរបស់ UNSC ដែលបានសម្រេចកន្លងមក ជាពិសេសវាបាន និងកំពុងបំផ្លាញសន្តិសុខក្នុងតំបន់។

គួរបញ្ជាក់ថា មេដឹកនាំកំពូលផុតលេខរបស់ប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានសាររព័ត៌មានរដ្ឋ កូរ៉េខាងជើង KCNA ចេញផ្សាយសម្តីរបស់លោកបានថ្លែងថា លោក គីម ចាត់ទុកការបាញ់គ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប ចេញពីនាវាមុជទឹក (SLBM) គឺជាភាពជោគជ័យដ៏អស្ចារ្យបំផុត សម្រាប់ប្រជាជាតិកូរ៉េខាងជើង។

ការបាញ់មីស៊ីល នៅព្រឹកថ្ងៃពុធម្សិលមិញនេះ បានបង្ហាញពី «អំណាចយោធាជួរមុខ ដែលត្រូវបានបំពាក់ដោយ សមត្ថភាពប្រើប្រាស់នុយក្លេអ៊ែរយ៉ាងពេញទំហឹង» និងអាចធ្វើការកំណត់ទិសដៅវាយប្រហារដល់ទឹកដីអាមេរិក និង តំបន់ប៉ាស៊ីហ្វិកទាំងមូលបានហើយ។ KCNA បានចេញផ្សាយដោយយោងតាមសម្តីរបស់លោក គីម បានបង្ហាញថា លោកកំពុងមានមោទនភាពខ្ពស់លើសក្តានុពលយោធារបស់ខ្លួន។ លោក គីម ជុងអ៊ុន ក៏កំពុងជំរុញវិស្វករជំនាញ ឲ្យសម្រេចឲ្យបាននូវបំពាក់ក្បាលគ្រាប់ នុយក្លេអ៊ែរលើតួមីស៊ីល ឲ្យចេញជាលទ្ធផល ក្នុងពេលឆាប់ៗផងដែរ៕

ប្រភព ៖ khmertalking

  • UN កំពុង​រៀប​ចំ​ទណ្ឌ​កម្ម ទុក​ដាក់​លើ​កូរ៉េ​ខាងជើង​បន្ថែម​ទៀត ប៉ុន្តែ​មិន​ដឹង​ថា នឹង​មាន​ប្រសិទ្ធ​ភាព ឬ​ក៏​អ​ត់​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/25  Category:កំសាន្ត
Tags: