Kim Jong Un៖ មីស៊ីល​សាកល្បង​បាន​ជោគជ័យ អាច​ឲ្យ​ DPRK ​ចូល​ក្រុម​ប្រទេស​ឈាន​មុខ​គេ​ខាង​យោធា

ការសាកល្បងមីស៊ីលកាលពីថ្ងៃពុធ ទី២៤ម្សិលមិញនេះ ត្រូវបានលោក Kim Jong Un មេដឹកនាំវ័យក្មេងនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK) ប្រកាសតាមសារព័ត៌មានរដ្ឋ KCNA ថា វាជាការសាកល្បងដ៏មហាជោគជ័យមួយសម្រាប់ខ្លួន ដែលអាចឲ្យកូរ៉េខាងជើង ចូលជាក្រុមប្រទេសឈានមុខគេ ដោយមានសមត្ថភាពបាញ់នុយក្លេអ៊ែរបាន ។

Kim Jong Un៖ មីស៊ីល​សាកល្បង​បាន​ជោគជ័យ អាច​ឲ្យ​ DPRK ​ចូល​ក្រុម​ប្រទេស​ឈាន​មុខ​គេ​ខាង​យោធា
“ជាមួយនឹងលទ្ធផលនៃការបាញ់មីស៊ីលអន្តរទ្វីបនេះដែរ វាបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា DPRK បានចូលជាក្រុមប្រទេសឈានមុខគេ ខាងផ្នែកកម្លាំងយោធា ជាមួយនឹងការបំពាក់លទ្ធភាពវាយប្រហារដោយនុយក្លេអ៊ែរ” នេះជាការស្រង់សម្ដីរបស់លោក Kim Jong Un ដែលត្រូវបានសារព័ត៌មានរដ្ឋ KCNA ធ្វើការចុះផ្សាយ ។
លោក Kim បានឃ្លាំមើលផ្ទាល់រាល់សកម្មភាព ក្នុងការសាកល្បងមីស៊ីលនេះ ពីទីបញ្ជាការ ដោយលោកជាអ្នកបញ្ជាឲ្យនាវាមុជទឹក ជ្រមុជចូលជម្រៅទឹកមួយ ដែលអាចឲ្យនាវាបាញ់មីស៊ីលនោះបាន  ដោយព្យុងយ៉ាងបានហៅថា “Pukguksong” ។
មីស៊ីលត្រូវបានបាញ់ចេញពីក្រុង Sinpo សំដៅដែនសមុទ្រជប៉ុន និងត្រូវសារព័ត៌មាន KCNA រាយការណ៍ថា ដែនដីអាមេរិក និងតំបន់ប្រតិបត្តិការអាមេរិកក្នុងតំបន់ប៉ាស៊ីហ្វិក ក៏ស្ថិតក្នុងវង់ប្រតិបត្តិរបស់មីស៊ីលនេះដែរ ។ ទន្ទឹមនឹងគ្នានេះ លោកបានព្រមានដល់អាមេរិក និងកូរ៉េខាងត្បូងថា “ឲ្យឈប់បំផ្លាញកិត្តិយស និងសន្តិសុខកូរ៉េខាងជើងជាបន្ទាន់” បើមិនចង់រងការវាយប្រហារដ៏មរណៈទេ ។
 
សូមបញ្ជាក់ថា មេបញ្ជាការកូរ៉េខាងត្បូង បានបញ្ជាក់ពីការបាញ់មីស៊ីលនេះថា វាបង្ហាញឲ្យឃើញពីភាពរីកចម្រើនរបស់ព្យុងយ៉ាង ចំពោះសមត្ថភាពមីស៊ីលរបស់គេ តែមេបញ្ជាការរូបនេះ មិនបានបញ្ជាក់ពីភាគជោគជ័យ ឬមិនជោគជ័យ ចំពោះការសាកល្បងមីស៊ីលនេះទេ ៕
Kim Jong Un៖ មីស៊ីល​សាកល្បង​បាន​ជោគជ័យ អាច​ឲ្យ​ DPRK ​ចូល​ក្រុម​ប្រទេស​ឈាន​មុខ​គេ​ខាង​យោធា Kim Jong Un៖ មីស៊ីល​សាកល្បង​បាន​ជោគជ័យ អាច​ឲ្យ​ DPRK ​ចូល​ក្រុម​ប្រទេស​ឈាន​មុខ​គេ​ខាង​យោធា Kim Jong Un៖ មីស៊ីល​សាកល្បង​បាន​ជោគជ័យ អាច​ឲ្យ​ DPRK ​ចូល​ក្រុម​ប្រទេស​ឈាន​មុខ​គេ​ខាង​យោធា
ប្រភព ៖ kqube