ចូលដាក់ថ្នាំសណ្តំដល់ក្នុងផ្ទះយកទ្រព្យសម្បត្តិបានសម្រេចនៅខេត្តប៉ៃលិន

ចូលដាក់ថ្នាំសណ្តំដល់ក្នុងផ្ទះយកទ្រព្យសម្បត្តិបានសម្រេចនៅខេត្តប៉ៃលិន
ជនរងគ្រោះ

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោងប្រហែល១៥និង០០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋមួយគ្រូសារបានដាក់ពាក្យបណ្ដឹងទៅប៉ុស្ថិ៍នគរបាលសង្កាត់ប៉ៃលិនថា មានករណីចោរលួចចូលផ្ទះដាក់ថ្នាំសណ្តំយកទ្រព្យសម្បត្តិនៅចំណុចផ្ទះរបស់លោក ហាប់ ការីម ស្ថិតក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ជនរងគ្រោះឈ្មោះមីត សុផារី  ភេទស្រី អាយុ៣១ឆ្នាំ មុខរបរមេផ្ទះ និងប្តីឈ្មោះ ហាប់ ការីម អាយុ៥០ឆ្នាំមុខរបរលក់ទិញត្បូង រស់នៅភូមិឃុំ កើតហេតុខាងលើ ។

តាមពាក្យបំណ្ដឹងរបស់ជនរងគ្រោះមួយគ្រួសារនេះ បានរៀបរាប់ប្រាប់នគរបាលប៉ុស្ថិ៍សង្កាត់ប៉ៃលិន និងនគរបាលនៃស្នងការខេត្តថា ទ្រព្យសម្បត្តិបាត់បង់រួមមាន៖
១- ប្រាក់ខ្មែរ ៥,០០០,០០០រៀល
២- ប្រាក់ដុល្លារ ៣៨០ដុល្លារ
៣- ត្បូងឆ្នៃ ១០គ្រាប់ តូចៗ
៤- លោហធាតុពណ៍លឿង (ខ្សែ ក) ០៣ជី ផ្លាកទីន
៥- កូនកាបូបលុយ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ ៕ ស សារ៉េត

ចូលដាក់ថ្នាំសណ្តំដល់ក្នុងផ្ទះយកទ្រព្យសម្បត្តិបានសម្រេចនៅខេត្តប៉ៃលិន

ចូលដាក់ថ្នាំសណ្តំដល់ក្នុងផ្ទះយកទ្រព្យសម្បត្តិបានសម្រេចនៅខេត្តប៉ៃលិន

ចូលដាក់ថ្នាំសណ្តំដល់ក្នុងផ្ទះយកទ្រព្យសម្បត្តិបានសម្រេចនៅខេត្តប៉ៃលិន

ប្រភព៖ Nokorwatnews

  • ចូលដាក់ថ្នាំសណ្តំដល់ក្នុងផ្ទះយកទ្រព្យសម្បត្តិបានសម្រេចនៅខេត្តប៉ៃលិន已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/25  Category:កំសាន្ត
Tags: