ជនរងគ្រោះខ្ទើយមួយចំនួនធ្វើអត្តឃាតមិនព្រមរៀបការនៅសម័យខ្មែរក្រហម

យោងតាមជនរងគ្រោះចុងក្រោយក្នុងការផ្តល់សក្ខីកម្មនៅសាលាក្តីខ្មែរក្រហម ការគំរាមឲ្យរៀបការទាំងបង្ខំក្រោមរបបខ្មែរក្រហមបាននាំឲ្យមនុស្សខ្ទើយមួយចំនួនធ្វើអត្តឃាត ជាជាងបដិសេធមិនបង្ហាញអត្តសញ្ញាណភេទរបស់ខ្លួន។ ការផ្តល់សក្ខីកម្មរយៈពេលពីរថ្ងៃ អ្នកស្រី ស៊ូ សុធាវី អាយុ៧៨ឆ្នាំ អតីតទាហាន លន់ នល់ ដែលធ្វើខ្លួនជាបុរសក្នុងរបបខ្មែរក្រហម ប៉ុន្តែគេដឹងថាគាត់ជាស្រី បានប្រាប់តុលាការថា ពាក្យចចាមអារា៉មថាមានអ្នកស្គាល់គ្នាខ្ទើយសម្លាប់ខ្លួនឯងដើម្បីជៀសវាងការរៀបការភេទផ្ទុយគ្នា បានបណ្តាលឲ្យអ្នកស្រីរៀបការមិនមែនជាផ្លូវស្នេហា នៅខេត្តតាកែវក្នុងខែសីហាឆ្នាំ១៩៧៧។ ដោយមានការយល់ឃើញថា គ្មានអ្នកណាចាប់អារម្មណ៍ខាងរឿងស្នេហានោះ អ្នកស្រីនិងស្រីម្នាក់មកពីកងចល័តរបស់អ្នកស្រីបានសម្រេចចិត្តរៀបការ បន្ទាប់ពីមានការគំរាមសម្លាប់ពីមេកងរបស់ខ្លួន។ អ្នកស្រីបាននិយាយកាលពីថ្ងៃពុធថា “ប្រសិនបើខ្ញុំបញ្ចេញឲ្យដឹងអត្តសញ្ញាណឬភេទរបស់ខ្ញុំ ថាខ្ញុំជា…ប្រុសដែលស្រឡាញ់ភេទដូចគ្នានោះ ខ្ញុំមុខជាត្រូវគេសម្លាប់ហើយ”។ ដោយពន្យល់ថា ទាំងពីរនាក់បានក្លាយជាកូនកំព្រានៅពេលនោះ អ្នកស្រីបាននិយាយបន្ថែមថា “យើងមានការអាណិតគ្នាទៅវិញទៅមក”។ ដោយគិតទុកជាមុនថា ការរៀបចំ១១៧គូឲ្យរៀបការជាការផ្គូផ្គងដោយមិនឲ្យស្គាល់មុខគ្នាក្នុងទីកន្លែងងងឹត ស្រីអនាគតជាភរិយារបស់អ្នកស្រីបានយល់ព្រមចងក្រមាជំុវិញក្បាលរបស់នាង ចំណែកឯអ្នកស្រី សុធាវី ចងក្រមាជុំវិញក។ អ្នកស្រីបាននិយាយថា អ្នកទាំងពីរស្គាល់ក្រមាគ្នាដោយការស្ទាបហើយរៀបការ។ អ្នកស្រី សុធាវី បាននិយាយថា បន្ទាប់ពីរៀបការហើយ ទាំងពីរអ្នកត្រូវបានគេសួរចម្លើយដោយឡែកពីគ្នាជាច្រើនដង និងត្រូវគេប្រាប់ថា ភារកិច្ចរបស់ខ្លួនគឺបង្កើតចំនួនប្រជាជនខ្មែរឡើងវិញ បន្ទាប់ពីកម្មាភិបាលឈ្លបយកការណ៍ច្រើនដងលើពួកគេនៅពេលយប់ និងបានរាយការណ៍អំពីការមិនរួមភេទរបស់ពួកគេ។ អ្នកស្រីបាននិយាយថា “ខ្ញុំគ្មានអារម្មណ៍ចំពោះស្ត្រីណាម្នាក់ឡើយ។ ខ្ញុំរងការគំរាមថា ប្រសិនបើខ្ញុំមិនរួមដំណេក […]

The post ជនរងគ្រោះខ្ទើយមួយចំនួនធ្វើអត្តឃាតមិនព្រមរៀបការនៅសម័យខ្មែរក្រហម appeared first on The Cambodia Daily.