តារាប្រុសឥណ្ឌាសង្ហារ ទាំង៥ដួងនេះ បញ្ចេញសម្រស់ ទាក់ចិត្តក្រមុំៗមិនស្ទើរ…!

ឥណ្ឌា៖ ប្រទេសឥណ្ឌាក៏មានឈ្មោះល្បីមិនអន់ដែរ ខាងផ្នែកសម្រស់ ជាពិសេសនារីៗ គឺស្អាតសឹងតែរកគូប្រៀបមិនបាន។  ចំណែកឯបុរសៗវិញ ក៏មិនធម្មតាដែរ ច្រមុះស្រួចខ្ពស់ស្អាតខ្លាំងណាស់ ដោយមិនចាំបាច់ទៅរកហាងធ្វើច្រមុះ ឬសម្ផស្សនោះទេ។

រីឯកម្ពស់ខ្ពស់ស្រឡះ និងសាច់ដុំហាប់ណែនគ្មានគូផ្ទឹម  ដូចជាតារាឯកប្រុសទាំង៥រូប បច្ចុប្បន្នកំពុងតែមានកេរ្តិ៍ឈ្មោះបោះសម្លេង ក្នុងសង្គមសិល្បៈឥណ្ឌាយ៉ាងខ្លាំង ដោយសារតែពួកគេ មានរូបរាងសង្ហារ និងទេព្យកោសល្យសម្តែងល្អ ដែលកំពុងអង្រួនបេះដូងអ្នកគាំទ្រក្រមុំជាច្រើននាក់៖

១. លោក Sidharth Malhotra៖ ជាតួឯកប្រុសនៅក្នុងខ្សែភាពយន្តឥណ្ឌា                រឿង EK Villian ដែលមានការទទួលស្គាល់ថា គាត់ជាបុរសសម្បូរស្នេហ៍ កំពុងទាក់ចិត្តប្រិយមិត្តនារីៗពីគ្រប់ទិសទី។ក្រៅពីនេះគាត់ក៏ធ្លាប់បានទទួលរង្វាន់ ពីរឿង Student of the Year ផងដែរ ថាជាបុរសសង្ហារ ដែលមានសុខភាពមាំមួន និងមានសុខភាពល្អបរិបូណ៌។

២. លោក Hrithik Roshan៖ គាត់បានសម្តែងខ្សែភាពយន្ត Krrish និង Dhoom 2 ដែលមានភាពល្បីល្បាញយ៉ាងខ្លាំង  ហើយបានទទួលស្គាល់ថាជាបុរស ដែលមានកម្ពស់ខ្ពស់ស្អាត សមនឹងរូបរាងឡូយសង្ហារ ទៅណាមកណា បានឆាបយកចិត្តក្រមុំៗឱ្យឈ្លក់រង្វេងដោយមិនដឹងខ្លួន។

៣. លោក Varun Dhawan៖ តួឯកប្រុសថ្មី ក្នុងបណ្តាញខ្សែភាពយន្តឥណ្ឌា ក្នុងលក្ខខណ្ឌនៃរូបរាងរាងកាយ ដែលពោរពេញទៅដោយសាច់ដុំ មុខមាត់ស្រស់សង្ហារ ញញឹមបញ្ចេញស្នេហ៍ពេលណានារីៗស្ទើរទន់ជង្គង់។ គាត់ជាតួឯកប្រុសសម្តែងនៅក្នុងរឿង Main Tera Hero។

៤. លោក Imran Abbas Naqvi៖ សម្រាប់តារារូបនេះ គឺជាកូនកាត់ប៉ាហ្គីស្ថាន ដែលបានប្រឡូកនៅក្នុងវិស័យសិល្បៈកម្សាន្តឥណ្ឌា អស់រយៈពេលជាច្រើនឆ្នាំដែរ និងបានទទួកស្គាល់ថា ជាមនុស្សម្នាក់ ដែលមានរូបរាងស្រស់សង្ហារ មុខមាត់គួរឱ្យទាក់ទាញ ព្រមទាំងពូកែសម្តែងឱ្យស្រីៗលង់ស្នេហ៍ លើខ្លួនទៀតផង។

៥. លោក Ruslaan Mumtaz៖ ដោយសារតែលោកជាមនុស្ស ដែលមានចរិតស្លូតបូត រម្យទម និងជាសុភាពរាបសារ សមជាសុភាពបុរសពិតៗ ទើបតារាកម្លោះសង្ហារសម្បូរស្នេហ៍ម្នាក់នេះ មាននារីៗឥណ្ឌាជាច្រើននាក់ កំពុងរង់ចាំទទួលក្តីស្នេហា និងការយល់ចិត្តពីខ្លួន។ ក្រៅពីសម្តែងបានល្អហើយ គាត់ថែមទាំងមានសម្រស់មុខមាត់ស្រស់ស្អាត និងរាបសារបែបនេះស្រីៗ នរណាមិនលង់ស្នេហ៍៕

ប្រភព ៖
បរទេស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

  • តារាប្រុសឥណ្ឌាសង្ហារ ទាំង៥ដួងនេះ បញ្ចេញសម្រស់ ទាក់ចិត្តក្រមុំៗមិនស្ទើរ…!已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/08/25  Category:សិល្បៈ