Balotelli អាចត្រូវផ្ទេរទៅលេងឲ្យក្លិបក្នុងប្រទេសស្វីស

កីឡាករ Mario Balotelli ត្រូវបានគេឲ្យដឹងថា កំពុងថ្លឹងថ្លែងផ្ទេរទៅលេងនៅក្លិប FC Sion បន្ទាប់ពីម្ចាស់ក្លិបរបស់ប្រទេសស្វីសនេះ បានបញ្ជាក់ថា ពួកគេកំពុងចរចា ក្នុងការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធរូបនេះពីក្លិបហង្សក្រហម Liverpool ក្នុងលក្ខខណ្ឌខ្ចីជើង។

Mario-Balotelli

កីឡាករសញ្ជាតិអ៊ីតាលីរូបនេះ បានកំពុងធ្វើការហ្វឹកហាត់ម្នាក់ឯង ក្រោយពីត្រូវបានប្រាប់ថា មិនស្ថិតក្នងកែវភ្នែក របស់លោក Jurgen Klopp សម្រាប់រដូវកាលនេះ។

Balotelli ធ្លាប់មានសេចក្តីរាយការណ៍ថា នឹងត្រលប់ទៅកាន់ក្លិបនៅប្រទេសអ៊ីតាលីវិញ ក្រោយពីចំណាយពេលលេងមួយឆ្នាំ ខ្ចីជើងនៅក្លិប AC Milan ថ្វីបើសំណើរទៅលេងនៅក្លិប Chievo និង Sassulo សុទ្ធតែបរាជ័យ។

កីឡាករនេះ ត្រូវបានគេជឿថា កំពុងធ្វើការពិចារណា ចំពោះសំណើរពីក្លិបស្វីសនេះ ប៉ុន្តែមិនទាន់សម្រេចថាតើ ទៅចូលរួមជាមួយក្លិប ដែលបញ្ចប់ត្រឹមចំណាត់ថ្នាក់ទី ៦ ក្នុងលីកកំពូលរបស់ស្វីស ឬយ៉ាងណានៅឡើយទេ៕

The post Balotelli អាចត្រូវផ្ទេរទៅលេងឲ្យក្លិបក្នុងប្រទេសស្វីស appeared first on CamboSport.