Newscastle លក់ Daryl ឲ្យ Watford ទិញ Yedlin ពីក្លិប Spurs ដាក់ជំនួសវិញ

ក្លិប Watford បានចុះហត្ថលេខាជាមួយខ្សែការពារ Daryl Janmaat ពីក្លិបធ្លាក់ចេញ Newcastle ក្នុងតម្លៃខ្លួន ៧.៥លានផោន។ ខ្សែការពារស្តាំរបស់ហូឡង់នេះ ត្រូវបានក្លិបដាក់ជំនួសវិញនៅកីឡដ្ឋាន St James’ Park ដោយកីឡាករ DeAndre Yedlin ដែលបានបំពេញការផ្ទេរចូលពីក្លិប Tottenham Hotspurs។

Daryl-Janmaat

Janmaat ដែលបានផ្ទេរចូលក្លិប Newcastle កាលពីខែកក្កដា ឆ្នាំ ២០១៤ ពីក្លិប Feyenoord នឹងត្រូវចុះហត្ថលេខា ៤ ឆ្នាំនៅកីឡដ្ឋាន Vicarage Road។

កីឡាករវ័យ ២៧ឆ្នាំរូបនេះនិយាយថា «ខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់ ដែលបានមកទីនេះ។ វាជាការផ្សព្វព្រេងថ្មីសម្រាប់ខ្ញុំ។ ខ្ញុំរីករាយណាស់ដែល Watford បង្ហាញចំណាប់អារម្មណ៍មកលើរូបខ្ញុំ ដោយសារខ្ញុំចង់បន្តលេងនៅក្នុង Premier League ទៀត»។

ដោយឡែក Newcastle ក៏បានបញ្ជាក់ថា បានទិញយកកីឡាករ Yedlin ពីក្លិប Spurs ភា្លមៗ បន្ទាប់ពីកីឡាករ Janmaat នេះត្រូវបានលក់ចេញ។ កីឡាករវ័យ ២៣ឆ្នាំ សញ្ជាតិអាមេរិកនេះ នឹងចុះហត្ថលេខា ៥ឆ្នាំ ហើយបានក្លាយជាកីឡាករទី ៩ ដែលបានមកចូលរួមក្លិបនារដូវក្តៅនេះ៕

The post Newscastle លក់ Daryl ឲ្យ Watford ទិញ Yedlin ពីក្លិប Spurs ដាក់ជំនួសវិញ appeared first on CamboSport.