ខ្មោចម៉ាំមីបុរាណ អាយុជាង ២០០០ឆ្នាំ ត្រូវបានអ្នកវិទ្យាសាស្ត្រ ប្រើឧបករណ៍ទំនើប បង្កើតរូបរាងដើមត្រឡប់មកវិញ

អូស្រ្តាលី៖ វាជារឿងដ៏អស្ចារ្យមួយ ដែលក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុម បានធ្វើការនាំយកសាកសពខ្មោចម៉ាំមីដ៏ចំណាស់មួយ ឲ្យត្រឡប់មកមានរូបរាងដូចមនុស្សឡើងវិញ។

ទីភ្នាក់ងារសារព័ត៌មាន Dailymail បានចុះផ្សាយថា សាកសពម៉ាំមី ដែលត្រូវបានក្រុមអ្នវិទ្យាសាស្រ្តយកមកធ្វើការនេះ ជាសាកសពនារីម្នាក់ ដែលមានឋានៈខ្ពង់ខ្ពស់ នាងធ្លាប់មានជីវិតរស់នៅកាលពីអំឡុងជាង ២០០០ឆ្នាំមុន ហើយបានបាត់បង់ជីវិត អាចនៅក្នុងចន្លោះអាយុពី១៨ទៅ២៥ឆ្នាំ។

ប្រភពព័ត៌មានបានបញ្ជាក់ថា សាកសពខ្មោចម៉ាំមី ដែលមានអាយុកាលជាង ២០០០ឆ្នាំនោះ  ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តប្រើបច្ចេកវិទ្យាដ៏អស្ចារ្យមួយ ដោយពួកគេបានប្រើប្រាស់នូវឧបករណ៍ ស្កេនប្រភេទ CT Scanning និងការងារស្កេនដោយ ប្រើប្រាស់ម៉ាស៊ីន 3D Printing ដើម្បីធ្វើការងារលើផ្នែកផ្ទៃមុខតាមរយៈឆ្អឹង ដែលនៅមានសភាពល្អ ឮទាំងស្រុង ទៅតាមទម្រង់ដើម នៃឆ្អឹងក្បាលរបស់ម៉ាំមី ដោយបានចំណាយអស់រយៈពេល ជាង១៤០ម៉ោង ដើម្បីទទួលបានរូបរាងដើមរបស់នាងមកវិញ។

ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយថា ពួកគេមិនបានដឹងច្បាស់ថាតើ ឆ្អឹងក្បាលរបស់ម៉ាំមីនេះ មកដល់មន្ទីរពិសោធន៍ នៃសកលវិទ្យាល័យក្រុងមែលប៊ន (Melbourne) ដោយរបៀបណានោះទេ ហើយត្រូវបានរក្សាទុកនៅទីនោះជិត ១០០ឆ្នាំមកហើយ ប៉ុន្តែពេលនេះពួកគេកំពុងតែធ្វើការសិក្សាបន្ថែម ទៅលើជីវិតរប់នាង ដោយរួមទាំងពេលដែលនាងនៅមានជីវិត តើនាងមានជំងឺអ្វី តើនាងមកពីទីណា និងតើនាងបានញាំអ្វីខ្លះ។ 

ពួកគេបានឲ្យដឹងទៀតថា ធ្មេញពុកនៅជាប់ជាមួយឆ្អឹងលលាដ៍ក្បាល បានបង្ហាញថានាងរស់នៅក្រោយឆ្នាំ៣៣១ មុនគ.ស ហើយវាបណ្តាលមកពីជាតិស្ករ ប៉ុន្តែអ្នកវិទ្យាសាស្រ្តនិយាយថា ទឹកឃ្មុំក៏អាចជាមូលហេតុ ដែលបណ្តាលឲ្យពុកធ្មេញផងដែរ។

ដោយសារតែអត្តសញ្ញាណពិតរបស់នាង ត្រូវបានបាត់ជាយូរមកហើយនោះ ក្រុមអ្នកវិទ្យាសាស្រ្ត ក៏បានសម្រេចចិត្តហៅនាងថា Meritamun មានន័យថា មនុស្សជាទីស្រលាញ់នៃព្រះ Amun ។

ក្រុមអ្នកវិទ្យាសាស្រ្តបានបញ្ជាក់ថា ការងារបន្តបន្ទាប់ នឹងត្រូវបានបញ្ចប់នៅពេលដែលតួខ្លួនរបស់នាងទាំងមូល ត្រូវបានបង្ហាញលក្ខណៈដូចជាមនុស្ស ដែលធ្លាប់មានជីវិត៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ខ្មោចម៉ាំមីបុរាណ អាយុជាង ២០០០ឆ្នាំ ត្រូវបានអ្នកវិទ្យាសាស្ត្រ ប្រើឧបករណ៍ទំនើប បង្កើតរូបរាងដើមត្រឡប់មកវិញ

ខ្មោចម៉ាំមីបុរាណ អាយុជាង ២០០០ឆ្នាំ ត្រូវបានអ្នកវិទ្យាសាស្ត្រ ប្រើឧបករណ៍ទំនើប បង្កើតរូបរាងដើមត្រឡប់មកវិញ