សុខ ពិសី រំឭករឿងកាលពីកុមារភាព

6 Videos


កាលពីពេលថ្មីៗនេះ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ សុខ ពិសី បានសរសេរសារមួយបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក រំឭកពីអតីតភាពកាលពីនាងនៅជាកុមារី ។ ក្នុងសារដែលនាងបានបង្ហោះនោះមានដំណើរដើមទងគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ហើយនាងក៏បានលើកពីឈ្មោះមន្ទីរកុមារគន្ធបុប្ផាភ្ជាប់មកជាមួយផងហើយនាងនិយាយថាមន្ទីរពេទ្យនេះបានជួយជីវិតនាង និង ក្មេងដទៃទៀត ។

សុខ ពិសី រំឭករឿងកាលពីកុមារភាព

តារាចម្រៀង សុខ ពិសី បានសរសេរដូច្នេះថា «នឹកឃើញកាលនៅក្មេងម៉ាក់ប៉ាខ្ញុំតែងតែបញ្ជូនខ្ញុំមកកាន់មន្ទីរពេទ្យគន្ធបុប្ផានេះ ។ មន្ទីរពេទ្យគន្ធបុប្ផាជួយជីវិតកុមារកម្ពុជាច្រើនណាស់បូករួមទាំងនាងខ្ញុំផង ។ កូនសូមអរគុណប៉ាម៉ាក់ដែលថ្នាក់ថ្នមកូនមិនថាផ្ទះនៅឆ្ងាយពីមន្ទីរពេទ្យយ៉ាងណា ឱ្យតែកូនឈឺមិនថាយប់មិនថាថ្ងៃលោកទាំងពីរមិនដែលរួញរានិងសូមអរគុណដល់មន្ទីរពេទ្យគន្ធបុប្ផាដែលសង្គ្រោះជីវិតកុមារកម្ពុជាទាំងអស់ ។ សូមសប្បុរសជនទាំងអស់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងតាមលទ្ធភាពដែលអាចធ្វើបាន»

សុខ ពិសី រំឭករឿងកាលពីកុមារភាព

ការរៀបរាប់របស់តារាចម្រៀង សុខ ពិសី សរបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផាគឺជាអ្នកមានគុណទីពីរបន្ទាប់ពីឪពុកម្តាយរបស់នាង ព្រោះមន្ទីរពេទ្យមួយនេះបានជួយជីវិតនាងរួមទាំងក្មេងៗកម្ពុជាជាច្រើនទៀតឱ្យរួចផុតពីជំងឺតម្កាត់ផ្សេងៗ ។ តារាចម្រៀង សុខ ពិសី ក៏បានពន្លេចពាក្យថ្លែងអំណរគុណដល់លោកអ្នកមានគុណទាំងពីររបស់នាងផងដែរ ហើយជាពិសេសគឺមន្ទីរពេទ្យគន្ធបុប្ផាតែម្តង ។ ជាមួយគ្នានេះ សុខ ពិសី ក៏ឆ្លៀតអំពាវនាវដល់សប្បុរសជនទាំងឡាយ មេត្តាជួយទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីឱ្យមន្ទីរពេទ្យមួយនេះបន្តជួយដល់ក្មេងៗកម្ពុជាដទៃទៀតដែលកំពុងត្រូវការការគាំពារនេះ ។

សុខ ពិសី រំឭករឿងកាលពីកុមារភាព

គួររំឭកផងដែរថា កន្លងមកតារាចម្រៀង សុខ ពិសី ក៏ធ្លាប់បានចូលរួមផ្តល់នូវថវិកាមួយចំនួនផងដើម្បីជួយទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផានេះដែរ ហើយនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៦ ខាងមុខ នាងនឹងចូលរួមច្រៀងដោយស្ម័គ្រចិត្តមិនគិតកម្រៃក្នុងកម្មវិធីតន្ត្រីសប្បុរសធម៌ដ៏ធំមួយ ដែលរៀបចំឡើងដោយសាកលវិទ្យាល័យន័រតុន ដើម្បីរកជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផា ៕ សាកល

សុខ ពិសី រំឭករឿងកាលពីកុមារភាពសុខ ពិសី រំឭករឿងកាលពីកុមារភាពសុខ ពិសី រំឭករឿងកាលពីកុមារភាពសុខ ពិសី រំឭករឿងកាលពីកុមារភាពសុខ ពិសី រំឭករឿងកាលពីកុមារភាពសុខ ពិសី រំឭករឿងកាលពីកុមារភាព