Fan Bingbing ឈរ​ចំណាត់​ថ្នាក់​ទី៥​ជា​តួសម្ដែង​ស្រី​ដែល​រក​ចំណូល​បាន​ខ្ពស់​បំផុត​ក្នុង​ពិភពលោក

ប្រិយមិត្តប្រហែលជាស្គាល់តារាស្រីដ៏ស្រស់ស្អាតដែលឈ្មោះថា Fan Bingbing តាមរយៈខ្សែភាពយន្តល្បីៗមួយចំនួន ជាក់ស្ដែងកាលពីប៉ុន្មានខែមុនខ្សែភាពយន្តមួយដែលដាក់ចំណងជាជើងថា « មហិច្ឆិតាអ៊ូមុីនាង » ត្រូវបានចាក់បញ្ចាំងលើប៉ុស្តទូរទស្សន៍មួយនៅកម្ពុជាក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ ។

Fan Bingbing ឈរ​ចំណាត់​ថ្នាក់​ទី៥​ជា​តួសម្ដែង​ស្រី​ដែល​រក​ចំណូល​បាន​ខ្ពស់​បំផុត​ក្នុង​ពិភពលោក

យ៉ាងណាថ្មីៗនេះគេហទំព័រដ៏ល្បីមួយដែលមានឈ្មោះថា Forbe បានបញ្ចេញនូវបញ្ជីឈ្មោះសម្ដែងស្រីដែលរកចំណូលពីការសម្ដែងបានខ្ពស់បំផុតទាំង១០នៅឆ្នាំ២០១៦នេះ ហើយក្នុងនោះមានតែ Fan Bingbing ម្នាក់ប៉ុណ្ណោះដែលជាតារាសម្ដែងអាស៊ី ដោយនាងឈរនៅចំណាត់ថ្នាក់ទី៥ជាមួយប្រាក់ចំណូលប្រមាណជា១៧លានដុល្លារអាមេរិក ។

សូមបញ្ជាក់ថាសម្រាប់ចំណាត់ថ្នាក់ទី១ក្នុងតារាង Forbe គឺជាតួឯកក្នុងរឿង Hunger Game គឺ Jennifer Lawrence ដោយចំណូលដែលនាងទទួលបានពីការសម្ដែងគឺប្រមាណជា៣០ដុល្លារអាមេរិក ។

ខាងក្រោមជាបញ្ជីឈ្មោះតារាសម្ដែងស្រីដែលទទួលបានចំណូលខ្ពស់ទាំង១០នៅឆ្នាំ២០១៦នេះ ៖

10) Deepika Padukone ($10 million)
9) Mila Kunis ($11 million)
8) Julia Roberts ($12 million)
7) Amy Adams ($13.5 million)
6) Charlize Theron ($16.5 million)
5) Fan Bingbing ($17 million)
4) Jennifer Aniston ($21 million)
3) Scarlett Johansson ($25 million)
2) Melissa McCarthy ($33 million)
1) Jennifer Lawrence ($46 million)

ប្រភព ៖

  • Fan Bingbing ឈរ​ចំណាត់​ថ្នាក់​ទី៥​ជា​តួសម្ដែង​ស្រី​ដែល​រក​ចំណូល​បាន​ខ្ពស់​បំផុត​ក្នុង​ពិភពលោក已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/25  Category:កំសាន្ត
Tags: