ទទួលបានសំណង ៥,៩ លានដុល្លារ ក្រោយធ្វើឱ្យអ្នកគ្រូរបស់ខ្លួនមានផ្ទៃពោះ

6 Videos


ក្រោយអាណាព្យាបាលរបស់សិស្សប្រុសម្នាក់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកបានដាក់ពាក្យប្ដឹងចោទប្រកាន់អ្នកគ្រូប្រចាំសាលា និង គណៈគ្រប់គ្រងសាលាពីរឿងអ្នកគ្រូម្នាក់ដែលបានធ្វើការរួមភេទជាមួយកូនប្រុសខ្លួនដែលជាអនីតិជននោះ ពេលនេះ ក្មេងប្រុសសិស្សសាលានោះបានឈ្នះក្ដីហើយដោយទទួលបានសំណងរហូតដល់ ៥.៩ លានដុល្លារឯណោះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Metro ។

ទទួលបានសំណង ៥,៩ លានដុល្លារ ក្រោយធ្វើឱ្យអ្នកគ្រូរបស់ខ្លួនមានផ្ទៃពោះ

អ្នកគ្រូដែលជាប់ទោសពីបទរួមភេទជាមួយអនីតិជន ដែលជាសិស្សរបស់ខ្លួននោះមានឈ្មោះLaura Whitehurstហើយអ្នកគ្រូនោះក៏មានផ្ទៃពោះជាមួយសិស្សម្នាក់នោះផងដែរ ។ តាមប្រភពបានបញ្ជាក់ថា ក្នុងពាក្យបណ្ដឹងរបស់គ្រួសារក្មេងរងគ្រោះបានចោទប្រកាន់អ្នកគ្រូ Laura ថាបានរួមភេទជាមួយនឹងកូនប្រុសពួកគេក្នុងពេលដែលគេនៅជាអនីតិជននៅឡើយ និងប្ដឹងទៅគណៈគ្រប់គ្រងសាលាដែលបានដឹងពីទំនាក់ទំនងរវាងគ្រូវ័យ ២៩ ឆ្នាំ និង សិស្សដែលជាអនីតិជននេះដែរ ប៉ុន្តែមិនបានហាមឃាត់ក៏ដូចជាជូនដំណឹងដល់អាណាព្យាបាលនោះឡើយ ។

ទទួលបានសំណង ៥,៩ លានដុល្លារ ក្រោយធ្វើឱ្យអ្នកគ្រូរបស់ខ្លួនមានផ្ទៃពោះ

តាមពិតទៅ ទំនាក់ទំនងរវាងសិស្ស និង គ្រូនេះ បានកើតឡើងតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ គឺតាំងពីកុមារជាសិស្សនោះនៅអាយុ ១៦ ឆ្នាំ (បច្ចុប្បន្នអាយុ ២១ឆ្នាំ) ។ ប៉ុន្តែទើបតែធ្វើការកាត់ក្ដីចប់សព្វគ្រប់កាលពីថ្មីៗនេះ ហើយអ្នកគ្រូនោះនឹងត្រូវជាប់ពន្ធនាគាររយៈពេល ៦ ខែពីបទរួមភេទជាមួយអនីតិជន ។ អ្នកគ្រូរូបនេះក៏បានសារភាពដែរថា ខ្លួនបានរួមភេទជាមួយអតីតសិស្សប្រុសរបស់ខ្លួនចំនួន ៣ នាក់រួចមកហើយ ៕ ភូមិន្ទ