កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ភីអិនអិន ជម្រុះបេក្ខជនជាលើកទី ប្រាំពីរ

«មុខរបរខ្ញុំ» រដូវកាលទីពីរ ឬ My Place ដែលជាកម្មវិធីជីវិតពិត កំពុងចាក់ផ្សាយក្នុងម៉ោងមាសរបស់ ស្ថានីយទូរទស្សន៍ភីអិនអិន នឹងបោះឆ្នោតជម្រុះបេក្ខជនទីប្រាំពីរនៅយប់ថ្ងៃសុក្រ ទី២៦ ខែសីហា នេះ។

សប្តាហ៍នេះ គឺជាសប្តាហ៍ទី៨នៃការជម្រុះបេក្ខជន។ កម្មវិធីតម្រូវឲ្យបេក្ខជនដែលនៅសល់ចំនួន ៤រូបធ្វើគម្រោងអាជីវកម្មមួយ ដែលកំណត់ដើមទុនចំនួន ១លានរៀល។ បេក្ខជនត្រូវរៀនរៀបចំធ្វើគម្រោងអាជីវកម្ម ដែលខ្លួនគិតថាសមនឹងទុនដែលបានកំណត់ និងមានផែនការច្បាស់លាស់ មុននឹងបើកអាជីវកម្មមួយពិតប្រាកដ។

គណៈកម្មាការចំនួន៥រូបដែលជាអ្នកជំនួញ មានបទពិសោធន៍ច្រើនឆ្នាំ នឹងដាក់ពិន្ទុ ហើយបោះឆ្នោត ដល់បេក្ខជននៅពេល ដែលពួកគេធ្វើបទបង្ហាញ។
សមាភាពគណៈកម្មការទាំង៥រូប ដែលនឹងចូលរួមដាក់ពិន្ទុដល់ បេក្ខជនក្នុងកម្មវិធីមុខរបរខ្ញុំក្នុងសប្តាហ៍នេះ សុទ្ធសឹងតែជាអ្នកជំនួញធំៗ មកពីស្ថាប័ន និងក្រុមហ៊ុនល្បីៗ។
ក្នុងនោះរួមមាន៖
១) លោក ឃឹម ប៊ុនឡែន នាយកគ្រប់គ្រងក្រុមហ៊ុនអង្ករកសិករខ្មែរ និងជាអនុប្រធានពាណិជ្ជកម្ម JCI Mekong
២) អ្នកស្រី ប៉ោ ជូ នាយកគ្រប់គ្រងក្រុមហ៊ុន Allcon Consulting និងជាប្រធានផ្នែកពាណិជ្ជកម្មសភាយុវ ពាណិជ្ជករអន្តរជាតិកម្ពុជាសាខាមេគង្គ
៣) លោក ងួន សៅវរី សមាជិកក្រុម ប្រឹក្សាភិបាលសមាគមន៍ អ្នកទីផ្សារកម្ពុជា និងជានាយកជាន់ខ្ពស់ទីផ្សារ និងផ្នែកលក់នៃក្រុមហ៊ុនអារីហ្សូន
៤) លោក លី ឧត្តម សមាជិកក្រុមប្រឹក្សាភិបាលនៃអេសភីគ្រុប ផ្នែកប្រឹក្សាអាជីវកម្ម
៥) លោក សាំង តារារស្មី អគ្គនាយកក្រុមហ៊ុនទស្សនាវដ្តីហេលស៍ថាម (Health Time)

កាលពីសប្តាហ៍មុន កម្មវិធីបានបាត់បង់បេក្ខជន លី រនី ដែលជាបេក្ខជនទីប្រាំមួយត្រូវបានជម្រុះចេញពីកម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីរនេះ។
សម្រាប់សប្តាហ៍នេះវិញ គឺមានតែបេក្ខជន បួនរូបទៀតប៉ុណ្ណោះដែលត្រូវប្រកួតប្រជែងគ្នា ក្នុងការធ្វើគម្រោងអាជីវកម្ម។ មនុស្សមួយចំនួនគិតថា បេក្ខជនដែលទំនង នឹងអាចទទួលបានពិន្ទុតិចជាងគេក្នុងការធ្វើបទបង្ហាញ ហើយត្រូវចាកចេញពីកម្មវិធីអាចជាបេក្ខជន សា សុវណ្ណឌី។

«មុខរបរខ្ញុំ» នៅរៀងរាល់សប្ដាហ៍នឹងមានបេក្ខជនម្នាក់ធ្លាក់ចេញ ពីកម្មវិធីដែលការសម្រេចនឹងត្រូវធ្វើ ឡើងតាមរយៈការបោះឆ្នោតរបស់ បេក្ខជនចូលរួមក្នុងកម្មវិធី និងតាមរយៈការវាយតម្លៃ និងដាក់ពិន្ទុពីអ្នកជំនាញ រហូតដល់សប្ដាហ៍ទី៩ទើបរកឃើញជ័យលាភី។
សប្តាហ៍ក្រោយនេះ គឺជាសប្តាហ៍ចុងក្រោយ នៃកម្មវិធីមុខរបរខ្ញុំរដូវកាលទីពីររបស់ភីអិនអិន។ កម្មវិធីតម្រូវឲ្យបេក្ខជន ដែលនៅសល់ចំនួន៣រូបចុងក្រោយធ្វើការនៅក្នុង ភោជនីយដ្ឋានដោយធ្វើជាចុងភៅ និងអ្នករត់តុ។ ក្រៅពីនោះ ពួកគេទាំងបីនាក់ក៏នឹងធ្វើបទបង្ហាញ នៅក្នុងសាកលវិទ្យាល័យមួយផងដែរក្រោមប្រធានបទ៖ «ហេតុអ្វីខ្ញុំជាបេក្ខជន ដែលសក្តិសមនឹងឈ្នះ ក្នុងកម្មវិធីមុខរបរខ្ញុំរដូវកាលទី២ និងទទួលបានប្រាក់២០លានរៀល»?

«មុខរបរខ្ញុំ» ចាប់ផ្តើមចាក់ផ្សាយជាលើកដំបូងកាលពីថ្ងៃច័ន្ទទី០៤ កក្កដា ដោយផ្សាយជូនទស្សនា ជារៀងរាល់ថ្ងៃចន្ទ ដល់ សុក្រ វេលាម៉ោង៨ ដល់ម៉ោង ៨:៣០នាទីយប់ ដោយផ្តោតសំខាន់ទៅលើការ ប្រកួតប្រជែងពិតប្រាកដ មួយទៅក្នុងអាជីវកម្មខ្នាតតូច និងមធ្យម។
កម្មវិធីតម្រូវអោយបេក្ខជនចេះធ្វើការជាក្រុម ហើយក៏នឹងមានភ្ញៀវកិត្តិយសមក ពីវិស័យខុសៗគ្នាចូលរួមនិយាយពី បទពិសោធន៍ជីវិតពិតផងដែរ ខណៈបេក្ខជនទាំងអស់ ត្រូវប្រឹងបញ្ចេញសមត្ថភាពការងារ ប្រកួតប្រជែងគ្នាដើម្បីឆ្ពោះទៅឈ្នះរង្វាន់ ទឹកប្រាក់ចំនួន២០លានរៀល៕

សម្រាប់ព័ត៌មានបន្ថែមពីកម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីរ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកដែលមានអាសយដ្ឋាន៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ភីអិនអិន ជម្រុះបេក្ខជនជាលើកទី ប្រាំពីរ

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ភីអិនអិន ជម្រុះបេក្ខជនជាលើកទី ប្រាំពីរ

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ភីអិនអិន ជម្រុះបេក្ខជនជាលើកទី ប្រាំពីរ

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ភីអិនអិន ជម្រុះបេក្ខជនជាលើកទី ប្រាំពីរ

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ភីអិនអិន ជម្រុះបេក្ខជនជាលើកទី ប្រាំពីរ