នារី​ៗ​ត្រូវ​ដឹង​រឿង​នេះ បើ​ចង់​បាន​បុរស​ដែល​សក្តិ​ស​ម​និង​យើង​

មាននារីមួយចំនួន អាងខ្លួនឯងស្អាតបន្តិច មានគេស្រលាញ់ច្រើនបន្តិច ក៏តាំងវាយឫកដំកើងខ្លួន យល់ថាខ្លួននេះជាកំពូលអស់ស្រ្តីទាំងពួង។ តាំងចិត្តមើលងាយបុរសដែលមានឋានៈតូចទាប សើចចំអកនារីដែលមានរូបរាងអន់ជាងខ្លួន ព្រោះខ្លួនយល់ថា ខ្លួនច្បាស់ជានឹងភពប្រសព្វជាមួយបុរសដែលសង្ហារ មានទ្រព្យ មានបុណ្យុសក្តិ ឡូយឆាយ ប៉ុន្តែពុំដឹងសោះទេថា ខ្លួនឯងកំពុងបំផ្លាញកំលាំងបុណ្យពីព្រេងនាយរបស់ខ្លួន។

នារី​ៗ​ត្រូវ​ដឹង​រឿង​នេះ បើ​ចង់​បាន​បុរស​ដែល​សក្តិ​ស​ម​និង​យើង​

ចូរចាំចុះថា ការដែលបានកើតមកមានរូបស្អាត មានគេរាប់រក ស្រលាញ់ច្រើននេះ គឺព្រោះតែបានសាងអំពើល្អ (កុសលកម្ម) ច្រើនក្នុងពេលកន្លងមក (បុព្វជាតិ) ដូច្នេះគួរតែថែរក្សាវាអោយគង់វង្ស.. កុំដោយសារតែទំនោរសង្គម ហើយបំផ្លាញបុណ្យកុសលទាំងនេះ។ បើនឹងនិយាយពីបុរសៗវិញ នារីៗដែលមានរូបស្អាត ចូរកុំយល់ច្រឡំថាគេព្រមរៀបការនឹងយើងព្រោះតែយើងមានរូបស្អាតមួយមុខអោយសោះណា… ចូរដឹងថា មានស្រីកំណាន់ច្រើនណាស់(ស្រីកំដរ រឺប្រពន្ធលួចលាក់) ដែលសុទ្ធសឹងជាស្រីស្អាតៗ មិនចាញ់តារា។

និយាយរួម និងដោយពិតទៅ រូបសម្ភស្សស្អាត សម្រាប់បុរសគឺគ្រាន់តែជាទ្រនាប់មួយប៉ុណ្ណោះ ព្រោះនៅទីបំផុតគេនៅតែជ្រើសរើសនារីដែលមានសមត្ថភាព ចេះគ្រប់គ្រង មានអត្តចរិតថ្លៃថ្នូ មិនមើលងាយគេឯង និងគ្រួសារគេ មកធ្វើជាប្រពន្ធស្របច្បាប់ បើបានជាមានអត្តចរិតល្អ ថែមទាំងស្អាតទៀតនោះ គឺច្បាស់ជាងាប់ក្រោមកន្ទុយក្បិនមិនខាន… នេះជាការពិត!

ព្រះពុទ្ធជាម្ចាស់ត្រាស់សំដែងថា «សូមតំកល់ខ្លួនអោយស្មើតាមអ្វីដែលអ្នកមាន» មានន័យថា កុំស្រវ៉ាចាប់យករបស់ដែលខ្លួនឯងគ្មានលទ្ធភាពនឹងចាប់យក ព្រោះវាបានវិញតែការការកើតទុក្ខ មិនសុខចិត្តតែប៉ុណ្ណោះ។ ម្នាលនារីៗស្អាតៗទាំងឡាយ បុរសល្អមិនមែនសម្រាប់នារីស្អាតតែសំបកក្រៅទេ ព្រោះបុរសល្អគឺជារតនសម្បត្តិសម្រាប់នារីៗគ្រប់រូប ដូច្នេះបើសិនជាចង់បានបុរសល្អមកជារបស់ខ្លួន ចូរសួរខ្លួនឯង មើលខ្លួនឯងសិនថា តើខ្លួនឯងពិតជាសក្តិសម និងបុរសល្អដែររឺទេ?

ចូរចងចាំពាក្យខ្ញុំចុះ រូបសម្ភស្សស្អាតទុកគ្រាន់កំដរ មានអត្តចរិតល្អទុកជាគូគ្រង… បើសិនជាល្អហើយស្អាតផង ងាប់ក្នុងបង្គងល្អងដោយពិត!

ប្រភព ៖ neavea

  • នារី​ៗ​ត្រូវ​ដឹង​រឿង​នេះ បើ​ចង់​បាន​បុរស​ដែល​សក្តិ​ស​ម​និង​យើង​已关闭评论
  • 24 views
  • Hide Sidebar
    A+
Publish on:2016/08/25  Category:ចំនេះដឹង
Tags: