សាលា អេ.ស៊ី.អី រៀប​ចំ​កម្មវិធី «រត់​ដើម្បី​បរិស្ថាន»

ដោយ​មាន​ទឹកចិត្ត​ស្រលាញ់​បរិស្ថាន ​គាំទ្រ​ការ​ការពារ ​និង​អភិរក្ស​ព្រៃឈើ ពិសេស​ដោយ​មាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​​មជ្ឈ​មណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះ​បណ្តាល (ACE)​ ក៏​ដូច​ជា​ការ​លើក​ទឹក​ចិត្ត និង​ឯកភាព​ទាំង​ស្រុង​ពី​ក្រសួងបរិស្ថាន ក្រុម​ការងារ ឯក​អគ្គ​រដ្ឋ​ទូត​សុឆន្ទៈ​សិស្ស នៃ​មជ្ឈមណ្ឌល​ភាសា​មួយ​នេះ បាន​រួម​គ្នា​រៀបចំ​កម្មវិធី​រត់​ប្រណាំង «កម្មវិធី អេ.ស៊ី.អ៊ី រត់​ដើម្បី​បរិស្ថាន»

 

កម្មវិធី​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ ២០១៦ ក្នុង​គោល​បំណង​ពង្រីក ​ពង្រឹង​ចំណេះ​ដឹង​ស្តី​ពី​បរិស្ថាន និង​ចង្អុល​បង្ហាញ​ពី​សារ​ប្រយោជន៍​នៃ​ការ​ផ្សារ​ភ្ជាប់​ការ​រត់​ទៅ​នឹង​បរិស្ថាន និងសារ​សំខាន់​នៃ​ដើម​ឈើ ជា​ពិសេស​​រៃ​អង្គាស​ថវិកា​ដើម្បី​ដាំ​ដើម​ឈើ​បន្ថែម។

 

សាលា អេ.ស៊ី.អី រៀប​ចំ​កម្មវិធី «រត់​ដើម្បី​បរិស្ថាន»

 

ជា​ការ​ពិត​ណាស់ នា​ពេល​បច្ចុប្បន្ន​នេះ ពិភព​លោក​ទាំង​មូល​កំពុង​ជួប​ប្រទះ​បញ្ហាបម្រែ​បម្រួល​អាកាស​ធាតុ ដោយ​កម្ដៅ​នៅ​លើ​ផែនដី​ចេះ​តែ​កើន​ទ្បើង ហើយ​មូល​ហេតុ​ចម្បង​មួយ​នោះ​គឺ​ដោយ​សារ​កង្វះ​នៃ​ដើម​ឈើ ដែល​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផលិត​ស្រទាប់​អូហ្សូន ​និង​ឧស្ម័ន​​អុកស៊ីសែន។

 

«កម្មវិធី អេ.ស៊ី.អ៊ី រត់​ដើម្បី​បរិស្ថាន» នឹង​ចាប់​ផ្តើម​ពី​ម៉ោង​៧:៣០​នាទី​ព្រឹក ដល់​ម៉ោង ១១:៣០​នាទី​ព្រឹក ក្នុង​បរិវេណ​ទីក្រុង​រណប​កោះពេជ្រ ។

 

សិស្សា​នុសិស្ស​ដែល​កំពុង​សិក្សា​នៅ​មជ្ឈមណ្ឌល ACE នឹង​នៅ​គ្រឹះស្ថាន​បណ្តុះ​បណ្តាល​ផ្សេងៗ ក៏​ដូច​ជា​មាតា​បិតា​ទាំងអស់ អាច​ទិញ​សំបុត្រ​ចូល​រួម​រត់ និង​លេង​កម្សាន្ត​ជាមួយ​នឹង​សកម្មភាព​ផ្សេងៗ​នៅ​តាម​ដង​ផ្លូវ​ដែល​បាន​រៀបចំ​ដោយ​ក្រុម​ការងារ​យើង​ខ្ញុំ ដោយ​ក្តី​សោមនស្ស​រីករាយ។

 

ថវិកា​ទាំង​ស្រុង​ដែល​ទទួល​បាន​ពី​ការ​លក់​សំបុត្រ នឹង​ត្រូវ​យក​ទៅ​ដាំ​ដើម​ឈើ​បន្ថែម!

 

កម្មវិធី​នេះ​ក៏​បាន​ការ​ជួយ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​មួយ​ចំនួន ដូច​ជា Coca Cola, Gold Star Premium Water, La Reine Magazine, Sabay, True Coffee, Arun ReasmeyPharma Co., Ltd, Costa Coffee, Kidscity, Lapop។ ក្រុម​ការងារ​ឯក​អគ្គរដ្ឋ​ទូត​សុឆន្ទៈ​សិស្ស នៃ​មជ្ឈ​មណ្ឌល​អូស្រ្តាលី​សម្រាប់​ការបណ្តុះ​បណ្ដាលយើង​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា កម្មវិធី «អេ.ស៊ី.អ៊ី រត់​ដើម្បី​បរិស្ថាន »​នឹង​នាំ​មក​នូវ​ភាព​សប្បាយ​រីករាយ​ជូន​ដល់​អ្នក​ដែល​បាន​ចួល​រួម​ទាំង​អស់៕

 

អត្ថបទៈ ដៃគូសហការ