សង្គ្រាមរវាង​មេនិងកូនកន្ទុយលេខ​ ផ្អើលប៉ូលិស

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការភ្ញាក់​ផ្អើលនារសៀលថ្ងៃទី​២៥ សីហា ២០១៦ ​​​នេះ ខណៈ​ស្ត្រី​​២នាក់​ដែល​​ស្គាល់ជា​មេ​និងកូនកត់​កន្ទុយ​លេខ ​បានឈ្លោះប្រកែកគ្នា​ផ្អើល​អាជ្ញាធរក្នុងសង្កាត់ចោមចៅ រហូតស្ត្រី​ចំណាស់ជា​មេកន្ទុយ​លេខ ​បានដាក់ពាក្យប្តឹងថា អ្នកកត់ជំពាក់លុយ​ចំនួន​៤​លាន​រៀល​អត់​សង តែដោយឡែក​​ខាងភាគី​អ្នកកត់វិញ​ថា ជំពាក់តែ​១លាន​រៀល​​ទេ ហើយ១លានរៀលនោះ ត្រូវបាន​សង​វិញខ្លះៗហើយ ។

​ប្រភពឱ្យដឹងថា ស្ត្រីចំណាស់ជាមេកន្ទុយលេខឈ្មោះ​ប៉ូ យ៉េត អាយុ​៥០​ឆ្នាំ ស្នាក់នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍​សែនជ័យ និង​ស្ត្រីម្នាក់ទៀត​​ (ជាកូន​កន្ទុយលេខ)​ ឈ្មោះ​ជូ សុភ័ក្ត្រ អាយុ​៤០ឆ្នាំ មានទីលំនៅ​ភូមិជាមួយគ្នា និងមាន​ស្រុក​កំណើត​​នៅ​ខេត្តតាកែវ ។

ទោះបីជាយ៉ាងណា ភាគីទាំង២មិនដឹងថា តើ​អាជ្ញាធរមានវិធានការបែបណានោះទេ ខណៈ​ស្ត្រី​ទាំង២ បានចោទប្រកាន់គ្នាទៅវិញ​ទៅមកដោយម្នាក់​ថា បានប្រើហិង្សាគប់កែវ គប់ចាន​ដាក់គាត់ តែម្នាក់ទៀត​ថា មិនបានធ្វើទេ ។