ក្រោយ​ឈ្នះ​ម្ចាស់ផ្ទះ​ចិន ៣-០ U15​កម្ពុជា​បំបាក់​ម៉ាឡេស៊ី ២៧-០ ក្នុង​ព្រឹត្តិការណ៍​ខ្សែក្រវាត់ និង​វិថី​សូត្រ​ចិន​ និពន្ធដោយ : សឿន វណ្ណឌេត       August-25-2016, 4:30 pm         2441

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រោយ​ឈ្នះ​ម្ចាស់ផ្ទះ​ចិន ៣-០ U15​កម្ពុជា​បំបាក់​ម៉ាឡេស៊ី ២៧-០ ក្នុង​ព្រឹត្តិការណ៍​ខ្សែក្រវាត់ និង​វិថី​សូត្រ​ចិន​​កីឡាករ​សាលា​បាល់ទាត់​ជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​កម្ពុជា​(U15)​បាន​លត់​ក្រុម U15 ម៉ាឡេស៊ី (Aempaka Inteational School Malaysia) ក្នុង​លទ្ធផល ២៧-០ ក្នុង​ព្រឹត្តិការណ៍ "The Belt and Road Initiative" U15 Boys Football Touament នា​ថ្ងៃទី​២៥ ខែសីហា នេះ នៅលើ​ទឹកដី​នៃ​ប្រទេស​ចិន​។ លទ្ធផល​នេះ កើតឡើង បន្ទាប់ពី​កម្ពុជា យកឈ្នះ China Jianyin School របស់​ចិន ៣-០ ក្នុង​ព្រឹត្តិការណ៍​ដដែល​កាលពីពេល​ព្រឹក​។​

​ព្រឹត្តិការណ៍​នេះ រៀបចំឡើង​ដើម្បី​ពង្រឹង​ការយល់ដឹង​ពី​គម្រោង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​វិថី​សូត្រ​ចិន​។ សម្រាប់​លទ្ធផល​កាលពី​ព្រឹក កីឡាករ សឿត ណា​វ៉ា​, សៀង ច​ន្ធា និង សៀន សុភ​ក្ត្រា បានសម្រេច​គ្រាប់​បាល់​ម្នាក់​១​គ្រាប់ៗ​ជា​បន្តបន្ទាប់ ដើម្បី​ជួយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់ លោក Inoue Kazunori យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ China Jianyin School របស់​ចិន ៣-០​។ 

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៣ ខែសីហា​កន្លងទៅ កម្ពុជា​បាន​បញ្ជូន​កីឡាករ​ចំនួន​១៨​នាក់ ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ "The Belt and Road Initiative" U15 Boys Football Touament នៅ​ប្រទេស​ចិន​រយៈពេល​៦​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៤-២៩ ខែសីហា នេះ​៕