កូនប្រុសច្បងរបស់ ព្រាប សុវត្ថិ ប្រឡងបាក់ឌុបឆ្នាំនេះ

6 Videos


កូនប្រុសច្បងរបស់លោកព្រាប សុវត្ថិ គឺ សុវត្ថិ មុនី្នវណ្ណ ក្នុងឆ្នាំ២០១៦នេះក៏បានចូលរួមប្រឡង យកសញ្ញាបត្រមធ្យមសិក្សាបត្រទុតិយភូមិជាមួយសិស្សានុសិស្សដទៃដែរ។ មិនត្រឹមតែមានរូបរាងសង្ហាទេ សុវត្ថិ មុនី្នវណ្ណ គេថែមទាំងមានសមត្ថភាពនិងទេពកោសល្យគួរ អោយកោតសរសើរពិសេសក្រោយពីបានបង្ហោះឃ្លីបវីដេអូមួយបង្ហាញពីការច្រៀងបទចម្រៀងជាភាសាអង់គ្លេសធ្វើឲ្យអ្នកលេងហ្វេសប៊ុកនាំគ្នាសរសើរថាពិតជាដូច JUSTIN BIEBER និងខ្លះថាស្លឹកឈើជ្រុះមិន ឆ្ងាយពីគល់ឡើយពេលនេះគេបានដើរតាមគន្លងឪពុកយ៉ាងរលូនហើយ ។

កូនប្រុសច្បងរបស់ ព្រាប សុវត្ថិ ប្រឡងបាក់ឌុបឆ្នាំនេះ

ថ្មីៗនេះគេទើបតែឃើញមានការបែកធ្លាយនូវរូបភាពសុវត្ថិ មុន្នីវណ្ណ ដែលបានថតកាល ពី៧ឆ្នាំ មុនដែលមើលទៅគឺមានរូបរាងស្អាតស្រស់សង្ហាមិនចាញ់ពេលបច្ចុប្បន្នឡើយ។ រូបភាពរបស់សុវត្ថិ មុន្នីវណ្ណ បានធ្វើឲ្យអ្នកនិយមលេងអិនធឺណិត និងនារីៗមួយចំនួន កើតមានចិត្តជ្រួលច្របល់ ចាប់ អារម្មណ៍ អំពីរូបរាងដ៏ស្រស់សង្ហា នេះទៀតផង ។

កូនប្រុសច្បងរបស់ ព្រាប សុវត្ថិ ប្រឡងបាក់ឌុបឆ្នាំនេះ

ក្នុងពេលដែលគេឃើញបុរសសង្ហាទើបពេញកំលោះដែលជាកូនប្រុសរបស់តារាចម្រៀងជើង ចាស់ លោក ព្រាប សុវត្ថិ មានឈ្មោះថា សុវត្ថិ មុន្នីវណ្ណ បានលេចមុខក្នុងពិភពសិល្បៈបណ្តើរៗនៅលើ បណ្តាញសង្គម Facebook មានមនុស្សជាច្រើនបានសំដែងការចាប់អារម្មណ៍ភ្ញាក់ផ្អើលជាមួយ នឹងរូប សម្រស់ដ៏ស្រស់សង្ហាព្រមទាំងទេព្យកោសល្យដ៏អស្ចារ្យរបស់គេនិងបាននឹកឃើញទៅដល់សំដីលោកព្រាប សុវត្ថិ កាលពីឆ្នាំ២០១១កន្លងទៅដែលលោកបង្ហើបប្រាប់ថាចង់ឲ្យកូនប្រុសរបស់លោក ក្លាយជា តារាដែលល្បីឈ្មោះជាងលោកទៅទៀត ជាពិសេសគឺកូនច្បង ប៉ុន្តែលោកមិនទាន់ប្រាកដ នៅឡើយទេ ថា កូនប្រុសនោះគេនឹងមានទេព្យកោសល្យគ្រប់គ្រាន់អាចក្លាយជាតារា បានឬយ៉ាងណាទេ ? ។

កូនប្រុសច្បងរបស់ ព្រាប សុវត្ថិ ប្រឡងបាក់ឌុបឆ្នាំនេះ

ស្របពេលដែលកន្លងទៅថ្មីៗនេះគេឃើញនៅលើទំព័រហ្វេសប៊ុករបស់ សុវត្ថិ មុន្នីវណ្ណ ច្រៀងបទ អង់គ្លេសដូច JUSTIN BIEBER ក៏មានអ្នកសរសើរថាទៅថ្ងៃមុខគេក៏នឹងក្លាយជាតារាចម្រៀង ល្បីម្នាក់មិន ចាញ់ លោកព្រាប សុវត្ថិដែលជាឪពុករបស់គេឡើយ ។

កូនប្រុសច្បងរបស់ ព្រាប សុវត្ថិ ប្រឡងបាក់ឌុបឆ្នាំនេះ

កំពូលតារាចម្រៀងនៃ ព្រះរាជាណាចក្រកម្ពុជាលោក ព្រាប សុវត្ថិ ត្រូវបានគេដឹងថាលោកមាន ភរិយា ព្រមទាំងកូនប្រុស ៣ នាក់ដែលកូនរបស់លោកសុទ្ធតែមាននិស្ស័យជាមួយសិល្បៈផងដែរ ៕

ដេវីត

កូនប្រុសច្បងរបស់ ព្រាប សុវត្ថិ ប្រឡងបាក់ឌុបឆ្នាំនេះ