អ៊ីរ៉ង់​ប្រុង​ស្ទាក់​ចាប់​នាវា​ពិឃាដ​អាមេរិក នៅ​ដែនទឹក​អន្តរជាតិ​ក្បែរ​ឈូង​សមុទ្រ Persian

កងទ័ពជើងទឹកអាមេរិកម្នាក់ បានថ្លែងប្រាប់សារព័ត៌មាន CNN ថា នាវាការពារដែនសមុទ្ររបស់ក្រុមបដិវត្តន៍អ៊ីរ៉ង់៤គ្រឿង បានស្ទាក់ចាប់នាវាពិឃាដអាមេរិកមួយគ្រឿង ឈ្មោះថា USS Nitze ក្នុងពេលដែលវាកំពុងធ្វើនាវាចរណ៍ក្នុងច្រកសមុទ្រ Strait of Hormuz កាលពីថ្ងៃអង្គារនេះ ដោយយោធាអាមេរិកបានហៅថា វាជាទង្វើដែល “គ្មានសុវត្ថិភាព និងគ្មានជំនាញ” ៕

អ៊ីរ៉ង់​ប្រុង​ស្ទាក់​ចាប់​នាវា​ពិឃាដ​អាមេរិក នៅ​ដែនទឹក​អន្តរជាតិ​ក្បែរ​ឈូង​សមុទ្រ Persian
នាវាការពារដែនសមុទ្រអ៊ីរ៉ង់២គ្រឿង បានបើកសំដៅមកនាវាពិឃាដអាមេរិក ក្នុងចម្ងាយជាង២៧០ម៉ែត្រ មុននឹងបកក្បាលត្រលប់ទៅវិញ បន្ទាប់ពីនាវា USS Nitze អាមេរិក បានបើកសញ្ញា និងប្រកាសព្រមានជាសំឡេងច្រើនដង ក្នុងពេលដែលខ្លួនស្ថិតក្នុងដែនសមុទ្រអន្តរជាតិ ក្បែរច្រក Strait of Hormuz
ក្នុងឧបទ្ទវហេតុនេះ ទីបញ្ជាការកណ្ដាលនៃកងទ័ពជើងទឹកអាមេរិក ដែលទទួលខុសត្រូវការពារលើដែនសមុទ្រជិត៦.៥លានគីឡូម៉ែត្រការ៉េ លាតសន្ធឹងចាប់ពីឈូងសមុទ្រ Arabian ដល់សមុទ្រក្រហម ឈូងសមុទ្រ Oman ផ្នែកខ្លះនៃដែនសមុទ្រឥណ្ឌា និងប្រទេសជាង២០ទៀតនោះ បានចាត់ទុកអ៊ីរ៉ង់ថា បានបំពានច្បាប់សមុទ្រអន្តរជាតិ និងរំលោភសន្ធិសញ្ញាបទបញ្ជាអន្តរជាតិ ការពារការប៉ះទង្គិចគ្នា ដែលត្រូវបានកំណត់នៅឆ្នាំ១៩៧២ ។
USS Nitze បានបាញ់សញ្ញាព្រមាន១០ដងសំដៅនាវាអ៊ីរ៉ង់ ដែលបើកចូលមកជិតនាវាខ្លួន តែភាគីអ៊ីរ៉ង់ដែលមាននាវាការពារដែនអាកាសជាច្រើនគ្រឿងនោះ មិនបានបញ្ចេញការឆ្លើយតប ឬប្រតិកម្មអ្វីមួយឡើយ ក្រៅពីបន្តបើកសម្រុកមកនាវាអាមេរិកដដែល ។
បើកចូលមកដល់ក្នុងចម្ងាយ៣០០យ៉ាត ស្មើនឹងជាង២៧០ម៉ែត្រពីគ្នា នាវាអ៊ីរ៉ង់បានបកក្បាលត្រលប់ទៅវិញ ដោយការប្រឈមមុខដាក់គ្នាស្រដៀងនេះ កើតមានជាច្រើនដងរួចមកហើយ ។ ជាក់ស្ដែង កាលពីខែធ្នូឆ្នាំមុន សមយុទ្ធអ៊ីរ៉ង់បានបាញ់រ៉ុកកែត ធ្លាក់មកក្បែរនាវាដឹកយន្តហោះ USS Harry Truman អាមេរិក ហើយនៅខែមករា អ៊ីរ៉ង់បានឃាត់ខ្លួននាវិកអាមេរិក១០នាក់ នៅឈូងសមុទ្រ Persian
នៅចុងខែមករាដដែល អ៊ីរ៉ង់បានបញ្ជាយន្តហោះគ្មានមនុស្សបើក ហោះរំលងនាវាចម្បាំងអាមេរិកទៀត ដោយការប្រឈមមុខដាក់គ្នាចុងក្រោយ គឺការបើកនាវាអ៊ីរ៉ង់ មកក្បែរនាវា USS New Orleans របស់អាមេរិក ទាំងដែលឧត្ដមសេនីយ៍ និងជាមេបញ្ជាការប្រចាំស្នាក់ការកណ្ដាល លោក Joseph Votel កំពុងស្ថិតលើនាវានោះដែរ ៕
ប្រភព ៖ kqube

  • អ៊ីរ៉ង់​ប្រុង​ស្ទាក់​ចាប់​នាវា​ពិឃាដ​អាមេរិក នៅ​ដែនទឹក​អន្តរជាតិ​ក្បែរ​ឈូង​សមុទ្រ Persian已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/08/25  Category:កំសាន្ត
Tags: