យន្តហោះ​រាង​ចម្លែក​ ទើប​តែ​បញ្ចេញ​ជា​ផ្លូវ​ការ​ថ្មី​ៗ​សោះ​ ឥឡូវ​មាន​បញ្ហា​ខុស​បច្ចេកទេស​បាត់​ (វីដេអូ​)

សូមរំលឹកដែរថា ក្នុងហេតុការណ៍ខាងលើនេះពុំបានបណ្ដាឲ្យនរណាម្នាក់គ្រោះថ្នាក់នោះទេ៖

កាលពីសប្ដាហ៍មុនចក្រភពអង់គ្លេសបានបញ្ចេញនូវយន្តហោះយក្សមួយដែលមានឈ្មោះថា Airlander 10 វាត្រូវបានគេធ្វើការហោះហើរសាកល្បងលើកទីមួយនៅតំបន់ Cardington Airfield ប្រកបដោយជោគជ័យ ប៉ុន្តែថ្មីៗនេះ យន្តហោះដែលមានរូបរាងដ៏ចម្លែកនេះបានធ្វើការហោះហើរសាកល្បងជាលើកទី២ ប៉ុន្តែត្រូវបរាជ័យទៅវិញ។
យន្តហោះ​រាង​ចម្លែក​ ទើប​តែ​បញ្ចេញ​ជា​ផ្លូវ​ការ​ថ្មី​ៗ​សោះ​ ឥឡូវ​មាន​បញ្ហា​ខុស​បច្ចេកទេស​បាត់​ (វីដេអូ​)
យោងតាមគេហទំព័រ RT បានឲ្យដឹងថា យន្តហោះដ៏ធំ Airlander 10 នេះបានធ្វើការហោះហើរសាកល្បងជាលើកទីពីរនៅក្នុងតំបន់ដដែលក្នុងកម្ពស់ ៩២ម៉ែត្រ ប៉ុន្តែនៅពេលចុះចតស្រាប់តែមានបញ្ហាខុសបច្ចេកទេសបន្តិចបន្តួចដែលធ្វើឲ្យវាដាំក្បាលចុះមកមុនតែម្តង ភ្លាមៗនោះក៏មានក្រុមសង្គ្រោះទៅជួយទាន់ពេលវេលាផងដែរ។

ប្រភព ៖ kqube

  • យន្តហោះ​រាង​ចម្លែក​ ទើប​តែ​បញ្ចេញ​ជា​ផ្លូវ​ការ​ថ្មី​ៗ​សោះ​ ឥឡូវ​មាន​បញ្ហា​ខុស​បច្ចេកទេស​បាត់​ (វីដេអូ​)已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/08/25  Category:កំសាន្ត
Tags: