ណាហ្គា​វើ​លខក​ឱកាស​ទៅកាន់​វគ្គ​បន្តក្រោយ​ចាញ់ម្ចាស់ផ្ទះ Erchim ១-០ និពន្ធដោយ : ថ្មីៗ       August-25-2016, 5:48 pm         54

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ណាហ្គា​វើ​លខក​ឱកាស​ទៅកាន់​វគ្គ​បន្តក្រោយ​ចាញ់ម្ចាស់ផ្ទះ Erchim ១-០​ដំណើរ​របស់​ណាហ្គា​វើ​ល​នៅក្នុង​ការប្រកួត​ដណ្តើមពាន​រង្វាន់ AFC Cup 2017 ត្រូវបាន​បញ្ចប់ បន្ទាប់ពី​ពួកគេបានចាញ់​ម្ចាស់​ម៉ុង​ហ្គោ​លី Erchim FC ១-០ នៅចុងម៉ោង នា​ការប្រកួត​ជម្រុះ​ពូ​ល B នៅ​កីឡដ្ឋាន MFF Football Centre ក្រុង Ulaanbaatar ប្រទេស​ម៉ុង​ហ្គោ​លី នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែសីហា ឆ្នាំ​២០១៦ នេះ​។

ជ័យជម្នះ ១-០ របស់​ក្រុម​ម្ចាស់ផ្ទះ​ម៉ុង​ហ្គោ​លី Erchim លើណាហ្គាវើល បានផ្តល់​ផល​វិជ្ជមាន​ដល់​ក្រុម​នេ​ប៉ាល់ Three Star Club ក្នុង​ការឈាន​ទៅកាន់​វ​គ្គ​បន្ត​សម្រាប់​ការប្រកួត​ដណ្តើមពាន​រង្វាន់ AFC Cup ឆ្នាំ​២០១៧ នេះ​។ Three Star Club រកបាន​៤​ពិន្ទុ​ពី​ការប្រកួត​២​លើក​នៅក្នុង​ពូ​ល B ដោយ​ឈ្នះ Erchim ២-០ និង​តាម​ស្មើ​ណាហ្គា​វើ​ល ១-១ នៅ​ចុង​ម៉ោង​៕