លក្ខណៈសម្បត្តិមិត្តប្រុសថ្មី ដែលអាចទាក់បេះដូង Nancy Wu

6 Videos


ព័ត៌មានបែកបាក់ស្នេហារវាងតារាសម្តែងស្រីហុងកុងល្បីឈ្មោះ Nancy Wu និង មិត្តប្រុសជិតពីរឆ្នាំ តន្ត្រីករ Terry Chan ត្រូវបានចែកចាយពាសពេញបណ្តាញសង្គម កាលពីពេលថ្មីៗកន្លងទៅនេះ ។

លក្ខណៈសម្បត្តិមិត្តប្រុសថ្មី ដែលអាចទាក់បេះដូង Nancy Wu

យ៉ាងណាក្តី ទោះបីជាធ្លាប់បែកបាក់ស្នេហា ៤ ដងរួចមកហើយ តាំងពីចូលសិល្បៈ តារាស្រីរូបនេះបានឲ្យដឹងថា នាងមិនខ្លាចការមានស្នេហាទៀតនោះទេ ហើយក៏មិនរអានឹងការឈឺចាប់ដែរ ។ យោងតាមសារព័ត៌មានគេបានដឹងថា តារាស្រីវ័យ ៣៥ ឆ្នាំរូបនេះបាននិយាយថា ការជ្រើសយកមិត្តប្រុស ឬ ស្វាមី គឺស្រដៀងនឹងការជ្រើសរើសរថយន្តដែរ ។

លក្ខណៈសម្បត្តិមិត្តប្រុសថ្មី ដែលអាចទាក់បេះដូង Nancy Wu

នាងបាននិយាយថា «នារីណាៗក៏ដោយសុទ្ធតែចង់បានអ្វីល្អៗ មិនថារូបសម្បត្តិ ឬ ចរិកឬកពារ ។ សម្រាប់រូបខ្ញុំ បុរសដែលខ្ញុំចង់បាន គឺមានរាងកាយមាំមួន ដែលអាចការពារខ្ញុំបានគ្រប់ពេលវេលា» ។

លក្ខណៈសម្បត្តិមិត្តប្រុសថ្មី ដែលអាចទាក់បេះដូង Nancy Wu

ការលើកឡើងរបស់នាងបែបនេះក៏មានមតិពីរផ្ទុយគ្នាកើតឡើងផងដែរ ដោយមានការគាំទ្រ និង ប្រឆាំង តែយ៉ាងណាក្តី អ្នកគាំទ្រនាងជាច្រើនសង្ឃឹមថា នាងនឹងអាចរកបានបុរសដែលអាចថែរក្សានាងមួយជីវិតឆាប់ៗ ព្រោះវ័យនាងកាន់តែជ្រេហើយ ៕

ថាវរិទ្ធ ( ប្រភព ៖ ឡបលីផប )

លក្ខណៈសម្បត្តិមិត្តប្រុសថ្មី ដែលអាចទាក់បេះដូង Nancy Wuលក្ខណៈសម្បត្តិមិត្តប្រុសថ្មី ដែលអាចទាក់បេះដូង Nancy Wu