លាក់លៀមកម្មករស្លាប់តាំងពីព្រឹកទើបធ្លាយនៅពេលរសៀល

ភ្នំពេញ៖ កម្មករម្នាងសីលាម្នាក់បានឆ្លងចរន្តអគ្គិសនីឆក់ស្លាប់នៅក្នុងការដ្ឋានតាំងពីព្រឹកតែត្រូវបានមេការសំណង់លាក់ការមិនឲ្យសមត្ថកិច្ចដឹង រហូតដល់រសៀលបន្ទាប់ពីមានរបាយការណ៍ពីមន្ទីរពេទ្យថាមានកម្មករឆក់ស្លាប់ ទើបមេការសំណង់សារភាពប្រាប់សមត្ថកិច្ចមូលដ្ឋាន។

ករណីនេះកើតឡើងនៅវេលាម៉ោង៩ព្រឹក ហើយសមត្ថកិច្ចទើបដឹងនៅម៉ោង៣រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅសំណង់ក្លឹបម៉ាស្សារបស់ថៅកែចិនម្នាក់ មានទីតាំងនៅអគារលេខ៩៤ ផ្លូវសំបិត ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

លាក់លៀមកម្មករស្លាប់តាំងពីព្រឹកទើបធ្លាយនៅពេលរសៀល

មន្ត្រីនគរបាលខណ្ឌចំការមនបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សួន សុខនី អាយុ២៥ឆ្នាំ មុខរបរជាងម្នាងសីលា មានទីលំនៅផ្ទះជួលសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានស្រុកកំណើតស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលដដែលបានឲ្យដឹងទៀតថា មុនពេលមានហេតុការណ៍នេះកើតឡើង គឺក្នុងអំឡុងម៉ោង៩ព្រឹកថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានឡើងទៅបំពេញការងារជាអ្នកធ្វើម្នាងសីលានៅជាន់ទី២ នៃអគារសំណង់ក្លឹបម៉ាស្សាជនជាតិម្នាក់ នៅចំណុចខាងលើ។ លុះពេលកំពុងបំពេញការងាររបស់ខ្លួននោះ ស្រាប់តែមិត្តភក្ដិម្នាក់ទៀតរបស់ជនរងគ្រោះដែលកំពុងធ្វើការជាមួយរកកលនឹងធ្លាក់ពីលើរន្ទាធ្វើឲ្យជនរងគ្រោះស្លន់ស្លោរត់ទៅទ្រមិត្តភក្ដិមិនឲ្យធ្លាក់ដល់ដី ប៉ុន្តែជាចៃដន្យក្រវ៉ាត់ដៃប៉ះចំដំណខ្សែអគ្គិសនីបណ្តាលឲ្យឆក់ប្រកាច់នៅនឹងកន្លែងកើតហេតុតែម្តង។ ក្រោយមានឧបទ្ទវហេតុនេះកើតឡើងមានការសំណង់បានប្រញាប់ប្រញាល់ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីឲ្យគ្រូពេទ្យជួយសង្គ្រោះ ប៉ុន្តែគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ ទើបដឹកសពទៅប្រគល់ក្រុមគ្រួសារសពដោយមិនបានរាយការណ៍ប្រាប់សមត្ថកិច្ច និងអាជ្ញាធរដែនដីឲ្យដឹងឡើយ។

ប្រភពដដែលបានឲ្យដឹងទៀតថា លុះរហូតដល់ម៉ោង៣រសៀលថ្ងៃដដែលមានសេចក្ដីរាយការណ៍ពីមន្ទីរពេទ្យកាល់ម៉ែតបញ្ជាក់ថា មានកម្មករម្នាក់មកពីសង្កាត់ទន្លេបាសាក់បានស្លាប់ដោយសារឆក់ខ្សែភ្លើង ទើបសមត្ថកិច្ចមូលដ្ឋានបានជ្រាបព័ត៌មាននេះ ហើយទៅសាកសួរដល់ការដ្ឋានត្រូវបានមេការសារភាពថា ពិតជាមានកម្មកររបស់ខ្លួនស្លាប់ដោយឆក់ខ្សែភ្លើងប្រាកដមែន។ ក្នុងករណីនេះក្រុមគ្រួសារសពបានទាមទារសំណងចំនួន៣០០០ដុល្លារ ប៉ុន្តែមេការសំណងមិនទាន់បានសម្រេចចិត្តបែបណានោះទេ គ្រាដែលសមត្ថកិច្ចហៅទៅសាកសួរនៅប៉ុស្តិ៍នគរបាលសង្កាត់ទន្លេបាសាក់នោះ។

គួរបញ្ជាក់ថា សំណង់ក្លឹបម៉ាស្សារបស់ជនជាតិចិនមួយនេះ កន្លងមកអាជ្ញាធរដែនដីបានចុះទៅផ្អាកមិនឲ្យដំណើរការសាងសង់ម្តងរួចមកហើយ ព្រោះបានសង់រំលោភលើចំណីផ្លូវ ហើយមិនដឹងរឿងអី ពួកគេឃុបឃិតគ្នាសាងសង់រហូតបាន៥០ភាគរយទៅហើយ ដែលករណីនេះគួរតែអាជ្ញាធរមានសមត្ថកិច្ចនិងជំនាញចុះទៅពិនិត្យមើលបន្ទាន់ផង៕ ស រស្មី

លាក់លៀមកម្មករស្លាប់តាំងពីព្រឹកទើបធ្លាយនៅពេលរសៀល

លាក់លៀមកម្មករស្លាប់តាំងពីព្រឹកទើបធ្លាយនៅពេលរសៀល

លាក់លៀមកម្មករស្លាប់តាំងពីព្រឹកទើបធ្លាយនៅពេលរសៀល

លាក់លៀមកម្មករស្លាប់តាំងពីព្រឹកទើបធ្លាយនៅពេលរសៀល

ប្រភព៖ Nokorwatnews

  • លាក់លៀមកម្មករស្លាប់តាំងពីព្រឹកទើបធ្លាយនៅពេលរសៀល已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/08/25  Category:ជីវិតនិងសង្គម
Tags: