លោក​រដ្ឋមន្ត្រី ក្រសួងកសិកម្ម ចង់អោយ​វិទ្យាស្ថាន​ស្រាវជ្រាវ ស្រូវ​អង្ករ​អន្តរជាតិ ​ព្យាករណ៍ ការប្រែប្រួល​បរិមាណ​កសិករ​

ភ្នំពេញ:
នៅ​ទីស្តីការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មាន​រៀបចំ​កិច្ចប្រជុំ​ស្តីពី របកគំហើញ​ពី​ការស្រាវជ្រាវ ស្តីពី​ការប្រែប្រួល ក្នុង​វិស័យ​កសិកម្ម និង​វិធាន​ការគួរ​អនុវត្តន៍ កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៦ ដោយមាន​ការចូលរួម​ពី លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក ម៉ា​ទីន ហ្គា​មឺត អ្នកជំនាញការ​វិទ្យាស្ថាន​ស្រាវជ្រាវ​ស្រូវ​អង្ករ​អន្តរជាតិ​។​

​លោក​រដ្ឋមន្ត្រី វេ​ង សាខុន បាន​មានប្រសាសន៍​កោតសរសើ​រ​ចំពោះ​ជំនាញការ​មក ពី​វិទ្យាស្ថាន​ស្រាវជ្រាវ ស្រូវ​អង្ករ​អន្តរជាតិ ដែល​បាន​រកឃើញ​នូវ​ចំណុចខ្លាំង និង​ចំណុចខ្សោយ​នៃ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។​

​ទន្ទឹមនឹង​នេះដែរ លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ វិទ្យាស្ថាន​គួរ​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​ទៅលើ​ការព្យាករណ៍ ទៅលើ​ការប្រែប្រួល​បរិមាណ​កសិករ និង​ស្ថានភាព​កម្រិតជីវភាព​ប្រជាកសិករ​ខ្នាតតូច ខ្នាត​មធ្យម និង​ខ្នាត​ធំ ធៀប​ទៅនឹង​កំណើនសេដ្ឋកិច្ច និង​ដើម្បី​ពិនិត្យមើល​នូវ​សក្តានុពល​ដែល​រាជរដ្ឋាភិបាល គួរផ្តោត​ការចាប់ អារម្មណ៍ និង​ជំរុញ​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​លើកកម្ពស់​វិស័យ​កសិកម្ម​ឱ្យស្រប​ទៅនឹង​ការ​វិវឌ្ឍន៍ នៃ​សេដ្ឋកិច្ចជាតិ​។​

​នៅក្នុង​កិច្ចប្រជុំ​នោះ​លោក ម៉ា​ទីន ហ្គា​មឺត បានបង្ហាញ​នូវ​របកគំហើញ​ពី​ការប្រែប្រួល ក្នុង​វិស័យ​កសិកម្ម​ដូច ជា​៖ ទី​១-​កម្លាំង​ពលកម្ម​មានការ​ថយចុះ ​ទី​២-​ទីផ្សារ​មាន​កំណើន​តម្រូវការ​ផលិតផល​មានគុណ​ភាព ទី​៣-​ប្រជាជន មាន​កំណើន​ឆាប់រហ័ស ទី​៤-​ការប្រែប្រួល​អាកាសធាតុ ទី​៥-​តម្រូវការ​បច្ចេកទេស និង​បច្ចេកវិទ្យា​មានការ​កើន ឡើង​។​

​លោក​បាន​បន្តថា កត្តា​ដែល​អាច​ជំរុញឱ្យមាន​ការប្រែប្រួល​ក្នុង​វិស័យ​កសិកម្ម​មានដូចជា ការបញ្ចូល​ដី ស្រែ​តូចៗ​ចូលគ្នា លើកទឹកចិត្ត​ចំពោះ​ការផលិត ផលិតផល​មានគុណ​ភាព ផ្តល់​វិ​ញ្ញាប​ន​ប័ត្រ​ដល់​អ្នកអនុវត្ត កសិកម្ម​ល្អ អនុ​វន៍​ត្ត​កសិកម្ម​តាម​កិច្ចសន្យា និង​ជំរុញ​ខ្សែសង្វាក់​ផលិតកម្ម​កសិកម្ម​តាម​លក្ខណៈ​ពាណិជ្ជកម្ម​៕s/t