អម្ពរ ទេវី ត្រៀមវិលវិញ ក្រោយថតរឿងចប់នៅថ្ងៃនេះ

6 Videos


វត្តមានអ្នកស្រី អម្ពរ ទេវី នៅក្នុងស្រុកខ្មែរលើកនេះ ពិតជាទទួលបានការស្វាគមន៍និងការគាំទ្រច្រើនពីសំណាក់ទស្សនិកជន។ នៅក្នុងថ្ងៃទី២៥ ខែសីហាឆ្នាំ២០១៦ គឺជាថ្ងៃដែលអ្នកនាង អម្ពរ ទេវី បានថតបញ្ចប់រឿង «ទឹកចិត្តម្តាយសម័យថ្មី » ហើយអ្នកស្រីត្រៀមខ្លួននឹងវិល ត្រឡប់ទៅអាមេរិកវិញ នាពេលប៉ុន្មានថ្ងៃខាងមុខ ។

អម្ពរ ទេវី ត្រៀមវិលវិញ ក្រោយថតរឿងចប់នៅថ្ងៃនេះ

ក្រៅពីទទួលថតរឿង «ទឹកចិត្តម្តាយសម័យថ្មី » អ្នកស្រី អម្ពរ ទេវី ក៏បានចូលរួមសម្តែងនៅក្នុង MV ថ្មីរបស់ផលិតកម្មថោនផងដែរ ។ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ អ្នកស្រី អម្ពរ ទេវី បានថតបញ្ចប់រឿង «ទឹកចិត្តម្តាយសម័យថ្មី »ទៅតាមគម្រោង ដែលបានគ្រោងទុក ទោះបីជាមានផលិតកម្មផ្សេងៗទៀតចង់ឲ្យអ្នកស្រីជួយសម្តែងនៅក្នុងរឿងមួយចំនួនក្តី ក៏អ្នកស្រីមិនទទួលថតឡើយ។

អម្ពរ ទេវី ត្រៀមវិលវិញ ក្រោយថតរឿងចប់នៅថ្ងៃនេះ

ស្នាដៃនេះគឺជាស្នាដៃចុងក្រោយ សម្រាប់អ្នកស្រីហើយ នៅក្នុងអាជីពសិល្បៈ ។ អ្នកស្រី អម្ពរ ទេវី ត្រៀមខ្លួននឹងចេញទៅសហរដ្ឋអាមេរិកវិញ នាពេលប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីអ្នកស្រីបានថតចប់រឿង «ទឹកចិត្តម្តាយសម័យថ្មី » ទស្សនិកជនជាច្រើនពេលដែលឃើញវត្តមានរបស់ អ្នកស្រី អម្ពរ ទេវី នៅក្នុងស្រុកខ្មែរ ម្នាក់ៗកំពុងទន្ទឹងរងចាំមើលស្នាដៃចុងក្រោយរបស់អ្នកស្រីគ្រប់ៗគ្នា ។

អម្ពរ ទេវី ត្រៀមវិលវិញ ក្រោយថតរឿងចប់នៅថ្ងៃនេះ

គួរបញ្ជាក់ផងដែរថា អ្នកស្រី អម្ពរ ទេវី បានមកដល់ស្រុកខ្មែរនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ គ្រាន់តែមកដល់ភ្លាមអ្នកស្រីចេញថតភ្លែត ដើម្បីប្រញាប់ថតរឿងឲ្យចប់ អាងត្រឡប់ទៅសហរដ្ឋអាេមរិកវិញ ពីព្រោះអ្នកស្រីមានការងារជាច្រើនត្រូវធ្វើ ៕

អាលីណា

អម្ពរ ទេវី ត្រៀមវិលវិញ ក្រោយថតរឿងចប់នៅថ្ងៃនេះអម្ពរ ទេវី ត្រៀមវិលវិញ ក្រោយថតរឿងចប់នៅថ្ងៃនេះអម្ពរ ទេវី ត្រៀមវិលវិញ ក្រោយថតរឿងចប់នៅថ្ងៃនេះអម្ពរ ទេវី ត្រៀមវិលវិញ ក្រោយថតរឿងចប់នៅថ្ងៃនេះអម្ពរ ទេវី ត្រៀមវិលវិញ ក្រោយថតរឿងចប់នៅថ្ងៃនេះអម្ពរ ទេវី ត្រៀមវិលវិញ ក្រោយថតរឿងចប់នៅថ្ងៃនេះ