នី មុន្នីនាថ ចង់ធ្វើកម្មវិធីទាក់ទងនឹងរបាំខ្មែរ

6 Videos


កំពូលតារាទឹកភ្នែក នី មុន្នីនាថ បានបង្ហាញថានាងមានគោលគំនិតចង់ធ្វើកម្មវិធីមួយទាក់ទងនឹងរបាំខ្មែរ ដែលនេះសបញ្ជាក់ពីទឹកចិត្តស្រឡាញ់ និង ចង់លើកតម្កើងសិល្បៈរបាំខ្មែរឱ្យកាន់តែទទួលការចាប់អារម្មណ៍ទ្វេឡើងពីមហាជនជៀសវាងការបាត់បង់សិល្បៈវប្បធម៌ដ៏ល្អផូរផង់នេះទៅថ្ងៃក្រោយ ។

នី មុន្នីនាថ ចង់ធ្វើកម្មវិធីទាក់ទងនឹងរបាំខ្មែរ

តារាសម្ដែងស្រគត់ស្រគំគ្រងដំណែងតួឯកមិនដែលអាក់ខានរូបនេះបានបញ្ចេញអារម្មណ៍ទាក់ទងនឹងរបាំខ្មែរដាក់ជាសំណួរសួរដល់មហាជនក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនឱ្យដឹងថា «បើសិនជានាងខ្ញុំធើ្វកម្មវិធីមួយទាក់ទងនឹងរបាំតើបងប្អូនគិតយ៉ាងម៉េចដែរ គាំទ្រនាងខ្ញុំអត់»

នី មុន្នីនាថ ចង់ធ្វើកម្មវិធីទាក់ទងនឹងរបាំខ្មែរ

ក្រោយការបញ្ចេញគំនិតដើម្បីស្ទាបស្ទង់ពីសន្ទុះនៃការគាំទ្រពីមហាជនទាក់ទងនឹងរបាំខ្មែរនេះ ក៏មានបណ្ដាអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ ហើយក៏លើកទឹកចិត្តដល់តារាទឹកភ្នែករូបនេះបង្កើតកម្មវិធីរបាំនេះចេញជារូបរាងឡើងផងដែរ ។ ក្រៅពីមានទេពកោសល្យសម្ដែងខ្ពស់ហើយនោះ តារាស្រីរូបនេះក៏មានសមត្ថភាពខ្ពស់ក្នុងការរាំរបាំផ្សេងៗបានយ៉ាល្អគួរឱ្យសរសើរ និង ឱ្យតម្លៃមិនចាញ់អ្នករាំរបាំអាជីពប៉ុន្មាននោះឡើយ ៕ ភូមិន្ទ

នី មុន្នីនាថ ចង់ធ្វើកម្មវិធីទាក់ទងនឹងរបាំខ្មែរនី មុន្នីនាថ ចង់ធ្វើកម្មវិធីទាក់ទងនឹងរបាំខ្មែរនី មុន្នីនាថ ចង់ធ្វើកម្មវិធីទាក់ទងនឹងរបាំខ្មែរនី មុន្នីនាថ ចង់ធ្វើកម្មវិធីទាក់ទងនឹងរបាំខ្មែរនី មុន្នីនាថ ចង់ធ្វើកម្មវិធីទាក់ទងនឹងរបាំខ្មែរនី មុន្នីនាថ ចង់ធ្វើកម្មវិធីទាក់ទងនឹងរបាំខ្មែរនី មុន្នីនាថ ចង់ធ្វើកម្មវិធីទាក់ទងនឹងរបាំខ្មែរនី មុន្នីនាថ ចង់ធ្វើកម្មវិធីទាក់ទងនឹងរបាំខ្មែរនី មុន្នីនាថ ចង់ធ្វើកម្មវិធីទាក់ទងនឹងរបាំខ្មែរនី មុន្នីនាថ ចង់ធ្វើកម្មវិធីទាក់ទងនឹងរបាំខ្មែរ