ផ្ទុះ​គ្រាប់បែក​ និង​បាញ់​រះ​ក្នុង​មហាវិទ្យាល័យ​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​ស្ថាន​ស្លាប់​ជាង​១០​នាក់​

ផ្ទុះ​គ្រាប់បែក​ និង​បាញ់​រះ​ក្នុង​មហាវិទ្យាល័យ​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​ស្ថាន​ស្លាប់​ជាង​១០​នាក់​


មនុស្សយ៉ាងតិច ១២ នាក់ ស្លាប់ក្នុងការវាយប្រហារដោយគ្រាប់បែក និងបាញ់រះ ក្នុងមហាវិទ្យាល័យមួយកន្លែងក្នុងទីក្រុង កាប៊ុល ប្រទេស អាហ្វហ្គានីស្ថាន ក្នុងនោះ ៧ នាក់ជានិស្សិត និងជាង ៤០ នាក់ រងរបួស ក្នុងនោះមួយចំនួនស្ថិតក្នុងសភាពធ្ងន់ធ្ងរ ។

មន្ត្រីនិយាយថា មានការផ្ទុះគ្រាប់បែកបង្កប់ក្នុងរថយន្ត មុនពេលខ្មាន់កាំភ្លើងម្នាក់ សម្រុកចូលទៅក្នុងបរិវេណមហាវិទ្យាល័យ ដែលបុគ្គលិកកំពុងធ្វើការ និងនិស្សិតកំពុងសិក្សា ។ កងកម្លាំងពិសេស អាហ្វហ្គានីស្ថាន បានឡោមព័ទ្ធបរិវេណមហាវិទ្យាល័យ រួចហើយសម្រុកចូលទៅខាងក្នុង។
អធិការប៉ូលិសទីក្រុង កាប៊ុល បញ្ជាក់ថា និស្សិត ៧ នាក់, ប៉ូលិស ៣ នាក់ និងសន្តិសុខ ២ នាក់ស្លាប់ ក្នុងការវាយប្រហារ ទៅលើមហាវិទ្យាល័យអាមេរិករបស់ប្រទេស អាហ្វហ្គានីស្ថាន ។

ក្រុមតាលីបង់ និងក្រុម ISIS ធ្លាប់បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារជាច្រើនលើកកន្លងមក ធ្វើឡើងក្នុងបំណងបង្កអស្ថិរភាពដល់រដ្ឋាភិបាល ដែលគាំទ្រដោយបច្ឆិមប្រទេស ប៉ុន្តែការវាយប្រហារទៅលើមហាវិទ្យាល័យក្នុងទីក្រុង កាប៊ុល នៅមិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវនៅឡើយ ។

មហាវិទ្យាល័យអាមេរិករបស់ប្រទេស អាហ្វហ្គានីស្ថាន មាននិស្សិតប្រមាណ ១៧០០ នាក់ ជាមហាវិទ្យាល័យមានគោលការណ៍មិនយកកម្រៃ មិនប្រកាន់បក្សពួក និងជាមហាវិទ្យាល័យអប់រំចម្រុះ ចាប់ផ្ដើមដំណើរការក្នុងឆ្នាំ ២០០៦ ។
ផ្ទុះ​គ្រាប់បែក​ និង​បាញ់​រះ​ក្នុង​មហាវិទ្យាល័យ​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​ស្ថាន​ស្លាប់​ជាង​១០​នាក់​

ផ្ទុះ​គ្រាប់បែក​ និង​បាញ់​រះ​ក្នុង​មហាវិទ្យាល័យ​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​ស្ថាន​ស្លាប់​ជាង​១០​នាក់​
ប្រែសម្រួល៖ kqube
ប្រភព៖ telegraph

  • ផ្ទុះ​គ្រាប់បែក​ និង​បាញ់​រះ​ក្នុង​មហាវិទ្យាល័យ​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​ស្ថាន​ស្លាប់​ជាង​១០​នាក់​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/08/25  Category:កំសាន្ត
Tags: