ចំនួនអ្នកស្លាប់ក្រោយរញ្ជួយដីនៅ អ៊ីតាលី ឡើងដល់ជិត ២៥០ នាក់

ចំនួនអ្នកស្លាប់ក្រោយរញ្ជួយដីនៅ អ៊ីតាលី ឡើងដល់ជិត ២៥០ នាក់
បុគ្គលិកជួយសង្គ្រោះ កំពុងរើកកាយបំណែកនៃអគារបែកបាក់ក្នុងទីប្រជុំជនទាំងឡាយ ក្បែរតំបន់ភ្នំភាគកណ្ដាលប្រទេស អ៊ីតាលី បង្កឡើងដោយសារការរញ្ជួយដីកាលពីថ្ងៃពុធ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត ស្របពេលដែលចំនួនអ្នកស្លាប់ឡើងដល់ ២៤៧ នាក់ ។

ទីប្រជុំជន អាម៉ាទ្រីស មានប្រជាជនប្រមាណ ២ ពាន់នាក់ គឺជាកន្លែងទទួលរងគ្រោះធ្ងន់ធ្ងរបំផុត ដោយសារទីនោះស្ថិតនៅត្រង់ចំណុចកណ្ដាលនៃផ្ចិតរញ្ជួយ ។ អគារទាំងឡាយ ក្នុងទីប្រជុំជន អាម៉ាទ្រីស ក្លាយជាគំនរបែកបាក់ សល់តែអគារតិចតួចបំផុតដែលនៅឈរមិនដួលរលំ ។ ទាហាន, ប៉ូលិស អ៊ីតាលី និងបុគ្គលិកជួយសង្គ្រោះ ប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ និងមធ្យោបាយផ្សេងៗដើម្បីស្វែងរកមនុស្សដែលជាប់នៅក្រោមបំណែកអគារ ដោយមានរថយន្តសង្គ្រោះនៅរង់ចាំដើម្បីទទួលអ្នករងរបួស ។

ប្រធានអង្គភាពទំនាក់ទំនងអន្តរជាតិ របស់ការិយាល័យការពារជនស៊ីវិល និយាយថា បុគ្គលិកពន្លត់អគ្គិភ័យ បានរាយការណ៍អំពីមនុស្សដែលកប់ក្រោមគំនរបែកបាក់នៃអគាររលំ ដូចនេះ អ្វីដែលសំខាន់ និងបន្ទាន់បំផុតគឺសង្គ្រោះអ្នកនៅរស់ដែលកប់ក្រោមបំណែកអគារ ។ កីឡដ្ឋានក្នុងតំបន់ ត្រូវបានប្រើប្រាស់ជាកន្លែងស្នាក់នៅបណ្ដោះអាសន្នរបស់ប្រជាជនដែលគ្មានផ្ទះសម្បែង ។
ចំនួនអ្នកស្លាប់ក្រោយរញ្ជួយដីនៅ អ៊ីតាលី ឡើងដល់ជិត ២៥០ នាក់

ប្រភព៖ kqube

  • ចំនួនអ្នកស្លាប់ក្រោយរញ្ជួយដីនៅ អ៊ីតាលី ឡើងដល់ជិត ២៥០ នាក់已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/08/25  Category:ជីវិតនិងសង្គម
Tags: