ក្រសួង​​បំភ្លឺ​ករណី​គយ​ថៃ​មិន​ឲ្យ​ទំនិញ​កសិផល​កម្ពុជា​ដឹក​ចូល​ព្រោះ​លំអៀង​ហត្ថលេខា

រាជធានីភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីបំភ្លឺ ដល់សាធារណជន ទាក់ទងរឿងដែលមន្ត្រីគយថៃ មិនអនុញ្ញាតឲ្យឈ្មួញកម្ពុជាដឹកទំនិញកសិផលចូលប្រទេសរបស់ខ្លួន គឺដោយសារតែបញ្ហាវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ឬ C/O សម្រាប់ពលរដ្ឋខ្មែរធ្វើការនាំចេញទំនិញកសិផលទៅប្រទេសថៃនោះ បានកើតឡើងដោយសារគំរូហត្ថលេខារបស់ ឯកឧត្ដម ម៉ក់ ឧសភា អគ្គនាយកសេវាពាណិជ្ជកម្ម មានការលំអៀងបន្តិចបន្តួចជាមួយ នឹងគំរូហត្ថលេខាC/O ដែលក្រសួងពាណិជ្ជកម្មកម្ពុជា បានផ្ញើទៅកាន់ក្រសួងពាណិជ្ជកម្មថៃ។

ដោយសារបញ្ហានេះហើយ ទើបមន្ត្រីគយថៃមិនព្រមទទួលស្គាល់នូវហត្ថលេខា និងមិនអនុញ្ញាតឲ្យទំនិញកសិផលកម្ពុជានាំចូលទៅកាន់ប្រទេសថៃ។

ចំពោះករណីនេះ ក្រសួងពាណិជ្ជកម្មបានកំពុងដោះស្រាយជាមួយក្រសួងពាណិជ្ជកម្មថៃ តាមរយៈស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ ដោយក្នុងនោះ ឯកឧត្ដម ម៉ក់ ឧសភា បានធ្វើការកែសម្រួល និងផ្ញើគំរូហត្ថលេខាថ្មីទៅកាន់ប្រទេសថៃ និងបណ្ដាប្រទេសនានារួចអស់ហើយតាំងពីដើមខែសីហា ដូច្នេះបញ្ហាគំរូហត្ថលេខាដែលលំអៀងនេះ នឹងត្រូវបានដោះស្រាយ។

ក្រសួងក៏ធ្វើការអំពាវនាវ និងសង្ឃឹមយ៉ាងមុតមាំថា សាធារណជន ជាពិសេសបងប្អូនពាណិជ្ជករដែលធ្វើការនាំកសិផលទៅកាន់ប្រទេសនានា នឹងមានការអត់ធ្មត់ និងយោគយល់ខ្ពស់នៅក្នុងដំណាក់នេះ៕
ក្រសួង​​បំភ្លឺ​ករណី​គយ​ថៃ​មិន​ឲ្យ​ទំនិញ​កសិផល​កម្ពុជា​ដឹក​ចូល​ព្រោះ​លំអៀង​ហត្ថលេខា

ក្រសួង​​បំភ្លឺ​ករណី​គយ​ថៃ​មិន​ឲ្យ​ទំនិញ​កសិផល​កម្ពុជា​ដឹក​ចូល​ព្រោះ​លំអៀង​ហត្ថលេខា

ក្រសួង​​បំភ្លឺ​ករណី​គយ​ថៃ​មិន​ឲ្យ​ទំនិញ​កសិផល​កម្ពុជា​ដឹក​ចូល​ព្រោះ​លំអៀង​ហត្ថលេខា

ក្រសួង​​បំភ្លឺ​ករណី​គយ​ថៃ​មិន​ឲ្យ​ទំនិញ​កសិផល​កម្ពុជា​ដឹក​ចូល​ព្រោះ​លំអៀង​ហត្ថលេខា

ក្រសួង​​បំភ្លឺ​ករណី​គយ​ថៃ​មិន​ឲ្យ​ទំនិញ​កសិផល​កម្ពុជា​ដឹក​ចូល​ព្រោះ​លំអៀង​ហត្ថលេខា

ក្រសួង​​បំភ្លឺ​ករណី​គយ​ថៃ​មិន​ឲ្យ​ទំនិញ​កសិផល​កម្ពុជា​ដឹក​ចូល​ព្រោះ​លំអៀង​ហត្ថលេខា

ក្រសួង​​បំភ្លឺ​ករណី​គយ​ថៃ​មិន​ឲ្យ​ទំនិញ​កសិផល​កម្ពុជា​ដឹក​ចូល​ព្រោះ​លំអៀង​ហត្ថលេខា

ប្រភព៖ kqube

  • ក្រសួង​​បំភ្លឺ​ករណី​គយ​ថៃ​មិន​ឲ្យ​ទំនិញ​កសិផល​កម្ពុជា​ដឹក​ចូល​ព្រោះ​លំអៀង​ហត្ថលេខា已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/25  Category:ជីវិតនិងសង្គម
Tags: