មហា​អំ​ណា​ចិន​ខឹងសម្បា​នឹង​សកម្មភាព​ឥណ្ឌា​ដាក់​ពង្រាយ​មី​ស៊ី​ល​ BRAHMOS​ ជាប់​ព្រំដែន​

​សារព័ត៌មាន​ India​ Times​ បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០១៦​ម្សិលមិញ​ឲ្យ​ដឹង​ថា​ នា​រយៈពេល​ចុង​ក្រោយ​នេះ​ កងកម្លាំង​យោធា​ឥណ្ឌា​បាន​ដាក់​ពង្រាយ​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ទំនើបៗ​ជា​ច្រើន​នៅ​តាម​បណ្តោយ​ព្រំដែន​គោក​ដែល​កំពុង​មាន​វិវាទ​ជាមួយ​ប្រទេស​ចិន​ រួម​មាន​ យន្តហោះ​ចម្បាំង​ធុន​ SU-30MKI​ យន្តហោះ​គ្មាន​មនុស្ស​បើក​ និង​ជា​ពិសេស​ការ​ដាក់​ពង្រាយ​នូវ​មី​ស៊ី​ល​ដ៏​ទំនើប​ BRAHMOS​ តែ​ម្តង​ ។​

មហា​អំ​ណា​ចិន​ខឹងសម្បា​នឹង​សកម្មភាព​ឥណ្ឌា​ដាក់​ពង្រាយ​មី​ស៊ី​ល​ BRAHMOS​ ជាប់​ព្រំដែន​

​ទីភ្នាក់ងារសារព័ត៌មាន​ Xinhua​ របស់​ចិន​ បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា​ អាជ្ញាធរ​ទីក្រុង​ប៉េ​កាំ​ង​បាន​បញ្ចេញ​នូវ​ប្រតិកម្ម​ខឹងសម្បា​យ៉ាង​ខ្លាំង​ទៅ​នឹង​សកម្មភាព​របស់​ប្រទេស​ឥណ្ឌា​ ដែល​ដាក់​ពង្រាយ​មី​ស៊ី​ល​ BRAHMOS​ នៅ​តាម​បណ្តោយ​ព្រំដែន​គោក​ជាប់​នឹង​ប្រទេស​ចិន​ដែល​កំពុង​មាន​វិវាទ​ ដោយ​មហាអំណាច​ចិន​បាន​សង្កត់ធ្ងន់​ថា​ សកម្មភាព​នៃ​ការ​ដាក់​ពង្រាយ​មី​ស៊ី​ល​របស់​ឥណ្ឌា​នេះ​ នឹង​ធ្វើ​ឲ្យ​មាន​ស្ថានការណ៍​តានតឹង​កាន់តែ​ខ្លាំង​នៅ​ក្នុង​តំបន់​ ។​

មហា​អំ​ណា​ចិន​ខឹងសម្បា​នឹង​សកម្មភាព​ឥណ្ឌា​ដាក់​ពង្រាយ​មី​ស៊ី​ល​ BRAHMOS​ ជាប់​ព្រំដែន​

​រវាង​ប្រទេស​ចិន​ និង​ប្រទេស​ឥណ្ឌា​ មាន​ព្រំដែន​គោក​ជាប់​គ្នា​រហូត​ដល់​ប្រវែង​ចម្ងាយ​រាប់​ពាន់​គីឡូម៉ែត្រ​ ហើយ​ក៏​មាន​តំបន់​មួយ​ចំនួន​កំពុង​ជាប់​ក្នុង​សំណុំរឿង​វិវាទ​ព្រំដែន​ជាមួយ​គ្នា​ទៀត​ផង​ ។​

មហា​អំ​ណា​ចិន​ខឹងសម្បា​នឹង​សកម្មភាព​ឥណ្ឌា​ដាក់​ពង្រាយ​មី​ស៊ី​ល​ BRAHMOS​ ជាប់​ព្រំដែន​

​មី​ស៊ី​ល​ធុន​ BRAHMOS​ ផលិត​ដោយ​ក្រុមហ៊ុន​ Brahmos​ Aerospace​ Limited​ ដែល​មាន​តម្លៃ​ប្រមាណ​ជិត​៣​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ដើម​ ។​ មី​ស៊ី​ល​ប្រភេទ​នេះ​ អាច​បាញ់​ចេញ​ពីលើ​ដី​ផ្ទាល់​ លើ​អាកាស​ និង​ពីលើ​នាវាមុជទឹក​ មាន​រង្វង់​ប្រតិបត្តិការ​ប្រសិទ្ធភាព​ក្នុង​រយៈ​ចម្ងាយ​៣០០​គីឡូម៉ែត្រ​ ដោយ​មាន​កម្រិត​ល្បឿន​៣.៤០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ ៕​

មហា​អំ​ណា​ចិន​ខឹងសម្បា​នឹង​សកម្មភាព​ឥណ្ឌា​ដាក់​ពង្រាយ​មី​ស៊ី​ល​ BRAHMOS​ ជាប់​ព្រំដែន​

Related